អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ចង់​ស្វែងយល់​ពី​អចលនទ្រព្យ កុំ​ភ្លេច​ចូលរួម​សិក្ខាសាលា​អចលនទ្រព្យ នៅក្នុង​ពិព័រណ៍​ឆ្នាំ​២០១៩​នេះ​
15, Sep 2019 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​មិន​ដល់​មួយខែ​ទៀត​ទេ សម្រាប់​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​៤-៥ ខែតុលា​ខាងមុខ នៅឯ​សណ្ឋាគារ​ណាហ្គា​វើ​ល​ភ្នំពេញ​។ នេះ​ជា​ព្រឹត្តិការណ៍​ដែល​ទទួលបាន​ជោគជ័យ​បំផុត​មួយ ដោយ​កន្លងមក​មាន​អ្នក​ចូល​ទស្សនា​រាប់ពាន់នាក់ ជាមួយ​ការតាំង​បង្ហាញ​គម្រោង​អចលនទ្រព្យ​ជាច្រើន​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការទិញ​លក់​ផ្ទះ ដី ខុន​ដូ និង​អចលនទ្រព្យ​ផ្សេងៗ នៅក្នុង​ពិព័រណ៍​នេះ​តែម្តង​។​

​ក្រុមហ៊ុន​អចលនទ្រព្យ លំនៅដ្ឋាន​បែប​បុរី គម្រោង​ខុន​ដូ និង​ដី​ឡូ​តិ៍ រួមមាន​ទាំង​គម្រោង​តូច និង​ធំ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ដាក់តាំង​បង្ហាញ​អចលនទ្រព្យ​របស់​ពួកគេ សម្រាប់​ជា​ជម្រើស​ដ៏​សម្បូរបែប សម្រាប់​អ្នកចូលរួម​។ មិនតែប៉ុណ្ណោះ ក្រៅពី​ការតាំង​បង្ហាញ​គម្រោង ក៏មាន​ការរៀបចំ​វគ្គ​សិក្ខាសាលា​ផ្សេងៗ សម្រាប់​អ្នកទស្សនា​អាច​ចូលរួម​ស្តាប់ និង​ស្វែងយល់ ពី​ការវិវត្ត​នៃ​ទីផ្សារ ការណែនាំ និង​ឱកាស​វិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​។ បទ​បង្ហាញ​ទាំងនេះ នឹងធ្វើ​ឡើង​ដោយ​អ្នកជំនាញ​ល្បីៗ ទាំង​ជា​ជនជាតិ​កម្ពុជា និង​បរទេស​។

​វគ្គ​សិក្ខាសាលា​មាន​ប្រធាន​ល្អៗ​ជាច្រើន ដោយ​ធ្វើ​បទ​បង្ហាញ​ពី​អ្នកជំនាញ​ល្បីៗ ដែល​នេះ​ជា​ឱកាសល្អ​បំផុត ក្នុងការ​រៀនសូត្រ​ពី​ចំណេះដឹង​ថ្មីៗ នៅក្នុង​វិស័យ​អចលនទ្រព្យ​។ កុំ​ភ្លេច​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍ ក៏ដូចជា​ចូលរួម​ស្ដាប់​សិក្ខាសាលា​របស់​យើងទាំងអស់គ្នា​។

​តើនរ​ណាខ្លះ​ជា​វាគ្មិន​សំខាន់ៗ​របស់​យើង​នៅ​កម្មវិធី​នេះ​?
 
​ពិព័រណ៍​នេះ មាន​គោលដៅ​នាំយកមក​នូវ​អ្វី ដែល​ឆ្លើយតប​នឹង​ភាព​រីកចម្រើន នាពេល​បច្ចុប្បន្ន និង​សិក្ខាសាលា​ជាមួយ​ប្រធានបទ​ថ្មីៗ ដែល​ឆ្លើយតប​នឹង​ការ​ចង់ដឹង​របស់​អ្នកចូលរួម​។ អ្នកជំនាញ​ជាច្រើនរូប ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ​ទីផ្សារ នឹងធ្វើ​បទ​បង្ហាញ​ចែករំលែក​ចំណេះដឹង និង​ភាពជោគជ័យ​របស់​ពួកគេ​ជាមួយ​អ្នក​។ វាគ្មិន​ចំនួន ២០ រូប នឹងមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ​។

​ខាងក្រោម​នេះ ជា​វាគ្មិន​មួយចំនួន​ដែល​នឹងមាន​វត្ត​មាននៅ​ពិព័រណ៍​ថ្ងៃទី​១
•​    ​លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​ក្រុមហ៊ុន SokSiphana & Associates
•​    ​អ្នកនាង Catherine Chan នាយក​ប្រតិបត្តិ​គម្រោង Urban Village
•​    ​លោក Dan Davies នាយក​ក្រុមហ៊ុន CBRE
•​    ​លោក James Whitehead នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Banlao.com
•​    ​អ្នកនាង Vann Sokun Nymol ប្រធាន​ផ្នែក​អភិវឌ្ឍ​អាជីវកម្ម​របស់ Harvey Law Group

​អ្នកស្រី  Catherine Chan  នាយក​ប្រតិបត្តិ​គម្រោង Urban Village បាន​និយាយថា វគ្គ​សិក្ខាសាលា និង​ការពិភាក្សា​លើ​ប្រធានបទ​ល្អៗ​ជាច្រើន ធ្វើឡើង​នៅឯ​ពិព័រណ៍​នេះ​។ អ្នកនាង​បន្តទៀតថា ខ្ញុំ​នឹង​និយាយ​អំពី​ប្រធានបទ​មួយ ទាក់ទង​នឹង​តម្រូវការ​ផ្សេងៗ​គ្នា នៃ​អ្នកទិញ​ខុន​ដូ​ជា​ជនបរទេស និង​ជនជាតិ​កម្ពុជា​។

Catherine  បាន​បន្ថែមទៀតថា បើតាម​ភាពជាក់ស្តែង ជនបរទេស តែងតែ​ផ្តោតលើ​ការរស់នៅ​ដែលមាន​បរិយាកាស​ល្អ ប៉ុន្តែ​ជនជាតិ​កម្ពុជា ផ្តោត​សំខាន់​លើ​តម្លៃ និង​ទំហំ​។​ល​។ ខ្ញុំ​នឹង​បកស្រាយ​លម្អិត លើ​គ្រប់​គ្រប់​ចំណុច​ទាំងនេះ​។ 

​ចំណែក​វាគ្មិន​នៅក្នុង​ពិព័រណ៍​ថ្ងៃទី​២ មានដូចជា​៖
•​    ​លោក Li Min នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Prince Real Estate
•​    ​បណ្ឌិត Raymond Choi ប្រធាន​ក្រុមប្រឹក្សាភិបាល Prestige Homes Cambodia
•​    ​លោក Edward Lin នាយក​ប្រ​ត្តិ​ក្រុមហ៊ុន Yi Fung Real Estate Services
•​    ​លោក Haijun Zeng ដៃគូ​ក្រុមហ៊ុន Tings & Associates

​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩ ជា​វេទិកា​ល្អ​បំផុត សម្រាប់​អ្នកស្វែងរក​លំនៅដ្ឋាន​
​ស្តង់​គម្រោង​ធំៗ​ច្រើនជាង​៥០ នឹងមាន​តាំង​បង្ហាញ​នូវ​គម្រោង​អចលនទ្រព្យ​គ្រប់​ប្រភេទ រួមទាំង​ក្រុមហ៊ុន​សេវាកម្ម​ផ្សេងៗ​ទៀត ដែល​អ្នក​អាច​ជួប​ជជែក ពិភាក្សា ឬ​សួរ​ជា​សំណួរ       ផ្សេងៗ​។​
​ពិសេស​បំផុត ដោយសារតែ​គ្រប់​គម្រោង នឹងមាន​ការបញ្ចុះ​តម្លៃ និង​មានការ​ផ្តល់ជូន​បន្ថែម​ផ្សេងៗ​ទៀត​។ ប្រសិនបើ​អ្នកមាន​គម្រោង​ទិញ​អចលនទ្រព្យ​ក្នុងឆ្នាំនេះ ពិព័រណ៍​នេះ ជា​កន្លែង​ដែល​ល្អ​បំផុត សម្រាប់​ការស្វែងរក​ផ្ទះ​ដ៏​ជាទី​ស្រលាញ់​របស់​អ្នក​។

​ព្រឹត្តិការណ៍​ឆ្នាំនេះ គឺមាន​ការឧបត្ថម្ភ ពី​ក្រុមហ៊ុន​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ  ZTO Express ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ នៅក្នុង​ប្រទេស​ចិន ក្រុមហ៊ុន EZECOM ជា​អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ដ៏​ធំ​បំផុត​នៅ​កម្ពុជា និង​សណ្ឋាគារ Lumiere Residence Hotel​។

​គម្រោង​បុរី ខុន​ដូ ដីឡូត៍ ក្រុមហ៊ុន​ច្បាប់ ភ្នាក់ងារ ក្រុមហ៊ុន​សំណង់ ស្ថាបត្យកម្ម និង​ដេ​គ័​រ ក៏​នឹងមាន​វត្តមាន​នៅក្នុង​ពិព័រណ៍​នេះ​ផងដែរ​។

​ក្រុមហ៊ុន​ទាំងនេះ​រួមមាន​៖ ក្រុមហ៊ុន Aru-Me Metal ក្រុមហ៊ុន Baoli Mansion ក្រុមហ៊ុន C-Herald Property Service  ក្រុមហ៊ុន Creed (Zelkova) ក្រុមហ៊ុន HuaYe Real Estate Investment Limited ក្រុមហ៊ុន HYO International ក្រុមហ៊ុន  Pafillia Property Developers ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group ក្រុមហ៊ុន Prince JinJia Real Estate (Cambodia) Group ក្រុមហ៊ុន Prince Real Estate (Cambodia) Group ក្រុមហ៊ុន Yi Fung Real Estate  ក្រុមហ៊ុន MAA Architecture & Design ក្រុមហ៊ុន Unicom Science Plastic (Cambodia) ក្រុមហ៊ុន Aristo Developers ក្រុមហ៊ុន Beyond Design ក្រុមហ៊ុន  HLG ក្រុមហ៊ុន Leptos Estate ក្រុមហ៊ុន E-Power ក្រុមហ៊ុន Huateng (Cambodia) Investment ក្រុមហ៊ុន  International Top Agent ក្រុមហ៊ុន The Bund ក្រុមហ៊ុន CBRE ក្រុមហ៊ុន WanHao ក្រុមហ៊ុន FDD Real Estate ក្រុមហ៊ុន Century 21 Cambodia ក្រុមហ៊ុន Zenearth​។
 
​គម្រោង​ធំៗ​មានដូចជា​៖ គម្រោង Bel Air គម្រោង KH Land គម្រោង La Vista One គម្រោង Morgan EnMaison គម្រោង Morgan The Pure Bay គម្រោង Morgan Tower គម្រោង New Landmark គម្រោង Toul Kork Lane គម្រោង Urban Village គម្រោង Victory Bay គម្រោង  SH Condo គម្រោង M Residence ធនាគារ Chief Bank គម្រោង North Park, គម្រោង The Penthouse គម្រោង Oxley Emerald គម្រោង Orkide Villa គម្រោង Le Bassac គម្រោង R&F ( ITA) និង​គម្រោង Wealth Mansion៕

(​ប្រភព​៖ https://www.realestate.com.kh/km/news/cambodia-2019-biggest-realrestate-expo-held-at-nagaworld-with-over-50-giant-realestate-developers/)

​(អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com