ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
ស្ត្រីកសិករវ័យ៦៥ឆ្នាំ ដាំបន្លែសរីរាង្គមួយលើក អាចទិញអង្ករហូបបានមួយឆ្នាំ
14, Sep 2019 ,
9:19 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ស្វាយរៀង៖ ថ្វីដ្បិតមានអាយុ៦៥ឆ្នាំហើយក្តី ប៉ុន្តែអ្នកស្រី រាជ យ៉ាន ដែលរស់នៅក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមិនដែលមានគំនិតបោះបង់ការដាំបន្លែសរីរាង្គឡើយ។ ផ្ទុយទៅវិញ កសិករចំណាស់រូបនេះ ចង់ពង្រីកការដាំដុះរបស់ខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ អ្នកស្រី រាជ យ៉ាន បានអះអាងប្រាប់ ThmeyThmey25 ថា ចំណូលដែលទទួលបានពីការប្រមូលផលបន្លែសរីរាង្គមួយលើកៗដែលមានរយៈពេលមួយខែ ទៅមួយខែកន្លះនោះ អាចឲ្យអ្នកស្រី ទិញអង្ករហូបគ្រប់គ្រាន់បានពេញមួយឆ្នាំ។
រយៈពេលប្រមាណ១០ឆ្នាំហើយ ដែលអ្នកស្រី រាជ យ៉ាន បានចាប់យកការដាំដុះបន្លែសរីរាង្គ នៅផ្ទៃដីទទឹង២០ម៉ែត្រ បណ្តោយ៤០ម៉ែត្រ នៅក្បែរផ្ទះរបស់ខ្លួន។ បន្លែដែលអ្នកស្រីដាំ មានដូច ជាត្រសក់ ម្រះ ស្ពៃ និងសណ្តែកកួរ ដោយអ្នកស្រី បានអនុវត្តតាមបច្ចេកទេស ស្តង់ដារត្រឹមត្រូវដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការនានា និងមន្ទីរកសិកម្មខេត្តស្វាយរៀង។
បើតាមកសិករវ័យ ៦៥ឆ្នាំរូបនេះ រយៈពេលពី៤០ ទៅ៤៥ថ្ងៃ អ្នកស្រី អាចប្រមូលផលបន្លែសរីរាង្គបានម្តង ហើយបន្លែទាំងនោះមានទីផ្សារស្រាប់ និងមានតម្លៃខ្ពស់ជាងបន្លែធម្មតា ដោយមានសហគមន៍ចាំទិញសម្រាប់ផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងចែកចាយលក់នៅតាមបណ្តាខេត្តនានា។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 អ្នកស្រី រាជ យ៉ាន ប្រាប់ថាប្រាក់ចំណូលដែលទទួលបានពីការលក់បន្លែ មានចន្លោះពី ៥០ម៉ឺនរៀល ដល់៨០ម៉ឺនរៀល។ អ្នកស្រី រាជ យ៉ាន បន្តដូច្នេះ៖«ប្រសិនបើយើងប្រៀបធៀបការដាំបន្លែ ទៅនឹងការធ្វើស្រូវវិញ យើងដាំបន្លែតែមួយសា អាចទិញអង្ករហូបបានមួយពេញមួយឆ្នាំ ហើយដល់ពេលទៅធ្វើស្រូវវិញគឺខាត។ ខាតអស់១លានរៀលអ៊ីចឹង...»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បន្លែ
បន្លែសរីរាង្គ
កសិករ
កសិកម្ម
ស្វាយរៀង
រាជ យ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
9 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម