ព្រះមហាក្សត្រ ប្រទានអំណោយដល់ពលរដ្ឋជាង៥០០គ្រួសារ ដែលជួបគ្រោះទឹកជំនន់នៅស្ទឹងត្រង់
ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ ប្រទានអំណោយដល់ពលរដ្ឋជាង៥០០គ្រួសារ ដែលជួបគ្រោះទឹកជំនន់នៅស្ទឹងត្រង់
15, Sep 2019 , 10:37 am        
រូបភាព
រូបពី AKP
រូបពី AKP
ដោយ: ថ្មីៗ
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រោសព្រះរាជទានអំណាយដល់ប្រជាពលរដ្ឋ៥២៨គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងឃុំ៤ នៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឃុំទាំង៤នោះ គឺឃុំព្រះអណ្តូង ឃុំពាមស្នា ឃុំព្រែកកក់ និង ឃុំព្រះឃ្លាំង។



គ្រួសារនីមួយៗ ទទួលបានអង្គរ៥០គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់១០ផ្ទាំង អាវយឺត១ និង ថវិកា២០ម៉ឺរៀល។ ព្រះមហាក្សត្រនិងព្រះមហាក្សត្រី ពុំមានព្រះរាជវត្តមានផ្ទាល់ក្នុងការប្រទានអំណោយនេះទេ ពោលគឺព្រះអង្គទាំងទ្វេ កំពុងពិនិត្យព្រះរាជសុខភាពក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

សម្ដេច គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងរបស់អង្គ ក្នុងការនាំយកព្រះរាជអំណោយនេះ ទៅចែកជូនប្រជាពលរដ្ឋ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩៕

Tag:
 ព្រះមហាក្សត្រ
  អំណោយ
© រក្សាសិទ្ធិដោយ thmeythmey.com