ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
តារាល្បីៗ
បទយកការណ៍ / បទសម្ភាសន៍
លោក ធុយ ចាន់ធួន ចង់កែប្រែអតីតរាជធានីចេនឡា ទៅជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ទេសចរណ៍ និងបរិស្ថាន
15, Sep 2019 ,
3:59 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោក ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាបណ្ឌិតបុរាណវិទ្យាផ្នែកបុរេប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ បានរកឃើញប្រាសាទជាង៤០នៅស្រុកសំបូរ ខេត្តក្រចេះ ដែលជាតំបន់អតីតរាជធានីខ្មែរនៅសម័យចេនឡា។ ទន្ទឹមគ្នានឹងការចុះទៅទីតាំងផ្ទាល់ លោកបានចងក្រងឯកសារបានជាង២០០ទំព័រ និងចង់ប្រែក្លាយអតីតរាជធានីសម្ភុបុរៈ ឲ្យក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ប្រវត្តិសាស្ត្រ ទេសចរណ៍ និងបរិស្ថាន ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ បានសិក្សាស្រាវជ្រាវបន្តទៀត។
ជាបន្តសូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗ និងលោក ធុយ ចាន់ធួន ដូចតទៅ៖
នៅពេលគេនិយាយពីរាជធានីសម័យនគរភ្នំ ដែលជាចំណុចចាប់ផ្តើមនៃកំណើតប្រទេសខ្មែរ ពលរដ្ឋ និងអ្នកសិក្សាជាច្រើនបានស្គាល់ទីតាំងយ៉ាងច្បាស់លាស់ គឺស្ថិតនៅក្នុងស្រុកអង្គបុរីខេត្តតាកែវបច្ចុប្បន្ន។ ដូចគ្នាដែរ នៅពេលគេនិយាយពីរាជធានីខ្មែរនៅសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងនៃអាណាចក្រខ្មែរ គេបានស្គាល់ភ្លាមថា ស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន។ ប៉ុន្តែនៅពេលគេនិយាយពីរាជធានីសម្ភុបុរៈ ដែលជាអតីតរាជធានីខ្មែរសម័យចេនឡា មានប្រជាជនតិចតួចប៉ុណ្ណោះ ដែលបានស្គាល់ទីតាំងនោះ ស្របពេលដែលមិនសូវមានឯកសារ ដែលរៀបរាប់រឿងរ៉ាវនៅក្នុងសម័យចេនឡា។
លោកបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលទើបតែរកឃើញប្រាសាទជាង៤០នៅស្រុកសំបូរខេត្តក្រចេះ បានអះអាងថា តំបន់នេះ គឺជាអតីតរាជធានីសម្ភុបុរៈនៃប្រទេសចេនឡាទឹក ខណៈអតីតរាជធានីចេនឡាគោក ស្ថិតនៅឯខេត្តចំប៉ាសាក់ប្រទេសឡាវបច្ចុប្បន្ន។
លោកបានអះអាងយ៉ាងដូច្នេះ៖ «ចាប់ពីខែមករា២០១៩ រហូតមកដល់ឥឡូវ ខ្ញុំបានរកឃើញប្រាសាទចំនួន៤៣ ជាគ្រឹះប្រាសាទថ្មីសន្លាង ដែលអត់មានក្នុងឯកសារផ្សេងៗនោះទេ។ នេះជារឿងថ្មីមួយ ដែលខ្ញុំធ្វើការសិក្សាស្រាវជ្រាវ។ សព្វថ្ងៃ ប្រាសាទទាំងអស់ សល់តែគ្រឹះ ប៉ុន្តែ គ្រឹះប្រាសាទទាំងអស់ហ្នឹង នៅមានផ្តែរ ហោជាង ជញ្ជាំង រូបសំណាកខ្លះ លិង្គខ្លះ…។ ប្រាសាទទាំងអស់ហ្នឹង ៦០ភាគរយស្ថិតក្នុងព្រៃរបោះតាមដងទន្លេមេគង្គ និង៣០ភាគរយទៀតនៅក្នុងដីឡូតិ៍អ្នកភូមិ តែអ្នកភូមិតែងហៅគ្រឹះប្រាសាទហ្នឹងថា កំណប់»។
ក្រោយពីបានរកឃើញប្រាសាទទាំងនេះ បណ្ឌិតបុរាណវិទ្យារូបនេះ ក៏កំពុងតែចងក្រងសៀវភៅអំពីប្រាសាទទាំងនេះ បានជាង២០០ទំព័រហើយ។ យ៉ាងណាក៏ដោយ ការស្រាវជ្រាវ ដែលពុំមានជំនួយ និងការឧបត្ថម្ភពីស្ថាប័នណាមួយ បានក្លាយជាឧបសគ្គខ្លះដែរសម្រាប់លោកសាស្ត្រាចារ្យ។ មានស្រុកកំណើតនៅខេត្តក្រចេះ លោក ធុយ ចាន់ធួន ចង់ប្រែក្លាយតំបន់អតីតរាជធានីខ្មែរសម័យចេនឡានេះ ឲ្យទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ប្រវត្តិសាស្ត្រខ្មែរ ទេសចរណ៍ និងបរិស្ថាន។ នេះជាគ្រាន់តែបំណងរបស់អ្នកស្រាវជ្រាវរូបនេះប៉ុណ្ណោះ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យលើថ្នាក់ដឹកនាំប្រទេស។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ប្រែក្លាយជាតំបន់នេះ ឲ្យទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ទេសចរណ៍ ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍បរិស្ថាន ជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ការស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ។ រាល់ទីតាំងប្រវត្តិសាស្ត្រ គឺជាមជ្ឈមណ្ឌលសម្រាប់ស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ ដើម្បីឲ្យកូនខ្មែរយល់ពីប្រវត្តិសាស្ត្រខ្លួនឲ្យបានពិតប្រាកដ និងជម្រៅ ថាតើប្រវត្តិសាស្ត្ររបស់ខ្លួនឯងបានវិវត្តពីចំណុចណាដល់ចំណុចណា? ការវិវត្តពីព្រហ្មមញ្ញសាសនាមកព្រះពុទ្ធសាសនា បណ្តាលមកពីមូលហេតុអ្វី? ត្រូវធ្វើយ៉ាងម៉េច? ស្រាវជ្រាវយ៉ាងម៉េច?»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ធុយ ចាន់ធួន
ចេនឡា
ក្រចេះ
ប្រាសាទបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម