ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របៀបព្យាបាលត្រចៀកក្រាញ់យ៉ាងមានប្រសិទ្ធភាព
× ការកើតជាបញ្ហាត្រចៀកក្រាញ់តែងតែមានជាញឹកញាប់នៅលើក្រចកមេជើង។ ទោះបីជាបញ្ហាមួយនេះមិនមានអ្វីធ្ងន់ធ្ងរដល់សុខភាពក៏ដោយ ប៉ុន្តែវានៅតែផ្តល់ភាពរំខានបំផុតដល់អ្នកជំងឺដែរ។ វាបង្កជាការឈឺចាប់ដល់ម្រាមជើង ដូច្នេះ អ្នកនឹងមិនអាចដើរបានយ៉ាងស្រួលនោះទេ។
ចំពោះមូលហេតុរបស់វាវិញច្រើនតែបង្កឡើងដោយការពាក់ស្បែកជើងតឹងៗ ឬរបួសនៅលើក្រចកជើងតែម្តង។
វិធីដ៏ងាយស្រួលបំផុតក្នុងការព្យាបាលត្រចៀកក្រាញ់នោះគឺធ្វើយ៉ាងណាឲ្យក្រចកជើងនោះដុះក្នុងរបៀបធម្មតារបស់វាវិញ។
អ្វីដែលត្រូវការ
ជន្ទៀសឆ្កឹសក្រចក
សម្លី
វិធីអនុវត្ត
មធ្យោបាយដ៏ល្អបំផុតដើម្បីព្យាបាលបញ្ហាត្រចៀកក្រាញ់បែបធម្មជាតិនោះ អ្នកត្រូវតែត្រាំជើងក្នុងទឹកអំបិលក្រៅឧណ្ហៗដើម្បីបន្ទន់ក្រចកជាមុនសិន។
នៅពេលក្រចកទន់ហើយ អ្នកត្រូវតែដាក់សម្លីនៅពីក្រោមក្រចកដែលជាត្រចៀកក្រាញ់នោះដោយប្រើជន្ទៀសឆ្កឹសក្រចក។អ្នកត្រូវតែធ្វើបែបនេះម្តងហើយម្តងរហូតដល់ក្រចកឈប់ដុះចាក់សាច់ទៀត និងបន្តកាត់ក្រចកនោះឲ្យត្រង់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com