ជាតិ
បុណ្យភ្ជុំបិណ្ឌ
រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឲ្យរក្សាភាពស្អាតនៅតាមទីវត្តអារាម រូបពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវទៅកាន់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ នៅទូទាំងប្រទេស ឲ្យចូលរួមរក្សាភាពស្អាតក្នុងបរិវេណវត្ត អនាម័យចំណីអាហារនៅគ្រប់វត្តអារាមទាំងអស់ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ។
ក្នុងឱកាសអញ្ជើញរាប់បាត្រថ្ងៃកាន់បិណ្ឌទី១ កាលពីថ្ងៃទី១៤ខែកញ្ញា នៅវត្តស្វាយជីអោក ក្នុងស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ព្រះសង្ឃ គណៈកម្មការវត្ត និងប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ចំពោះការថែរក្សាភាពស្អាតនៅក្នុងបរិវេណវត្ត ភាពអនាម័យ និងសុវត្ថិភាពចំណីអាហារសម្រាប់ចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះដែរ លោក ថោង ខុន ក៏បានជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្ត នាឱកាសបុណ្ណភ្ជុំបិណ្ឌ ដោយសប្បាយរីករាយ និងទំនួលខុសត្រូវ ពិសេសមានការប្រុងប្រយ័ត្នពេលបើកបរ៕
Tag:
ភ្ជុំបិណ្ឌ
ថោង ខុន
អនាម័យ
ចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com