ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងអារម្មណ៍ចេះតែមិនសូវស្ងប់ ឬស្ត្រេសច្រើន ចូរព្យាយាមញ៉ាំអាហារទាំងនេះ
× ធម្មតា ការដែលមានភាពតានតឹងក្នុងអារម្មណ៍គឺជារឿងមួយចៀសមិនផុតឡើយ តែវាងាយនឹងដោះស្រាយបានតាមរយៈវិធីផ្សេងៗ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអាការៈនេះកើតឡើងជាប់រហូត វាពិតជាមិនល្អចំពោះសុខភាពយើងឡើយ ដូច្នេះហើយអ្នកគួរតែជ្រើសរើសញ៉ាំអាហារឲ្យបានត្រឹមត្រូវដើម្បីដោះស្រាយវាបាន ហើយជួយឲ្យអារម្មណ៍ស្រស់ស្រាយទៀត។
បន្លែពណ៌បៃតង
ការញ៉ាំបន្លែពណ៌បៃតងដូចជា ស្ពៃ ឬត្រកួន អាចនឹងជួយរាងកាយបង្កើតបានជាសារធាតុ Dopamine ដែលជាសារធាតុគីមីជំរុញដល់ខួរក្បាលមានអារម្មណ៍ល្អ និងផ្តល់ការធូរស្បើយក្នុងអារម្មណ៍ទៀត។
ត្រីសាលម៉ុង
សារធាតុអាស៊ីតខ្លាញ់អូមេហ្គាបីក្នុងត្រីសាលម៉ុងអាចជួយបំបាត់អ័រម៉ូនបង្កភាពស្ត្រេសបាន។ ការសិក្សាមួយបានរកឃើញថា និស្សិតពេទ្យដែលប្រើថ្នាំបំប៉នអូមេហ្គាបីទំនងអាចបន្ថយភាពតានតឹងបាន ២០ភាគរយដែរ បើសិនជាប្រៀបធៀបនឹងអ្នកមិនបានប្រើ។
គ្រាប់ស្វាយចន្ទី
គ្រាប់ធញ្ញជាតិមួយនេះប្រភេទនេះនឹងបង្កើនចំនួនជាតិស័ង្គសីក្នុងខ្លួន។ កាលណាចំនួនសារធាតុមួយនេះមានទាប វានឹងងាយធ្វើឲ្យមនុស្សមានភាពថប់អារម្មណ៍ និងបាក់ទឹកចិត្តខ្លាំងណាស់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com