ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លំហាត់ប្រាណល្អបំផុតសម្រាប់មនុស្សដែលមានហ្សែនធាត់ពីកំណើត
× យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការរស់នៅបែបស៊ីដេកៗ និងញ៉ាំអាហារច្រើនជាងតម្រូវការ សុទ្ធតែអាចនាំឲ្យធាត់បានទាំងអស់។ តើអ្នកមានដឹងទេថា ការធាត់ជ្រុលក៏អាចកើតឡើងជាលក្ខណៈគ្រួសារដែរ។ ដូច្នេះការដែលមានហ្សែនជាមនុស្សធាត់ គឺពិតជាប្រឈមខ្ពស់មែនទែននឹងការធាត់ជ្រុល ជាងអ្នកដែលមិនមានគ្រួសារជាមនុស្សធាត់។
តាមរយៈអត្ថបទមួយនេះ ខ្ញុំនឹងបង្ហាញអំពីវិធីហាត់ប្រាណមួយចំនួនដែលល្អបំផុតសម្រាប់អ្នកដែលមានហ្សែនធាត់ៗ ដើម្បីការពារភាពធាត់ជ្រុលនៅថ្ងៃក្រោយបាន។
ការដើរ
បើយើងប្រៀបធៀបនឹងការរត់យឺតៗ ការដើរគឺផ្តល់ភាពងាយស្រួលជាងសម្រាប់សន្លាក់។ វាក៏ជាហេតុផលជាក់លាក់មួយដែលគ្រូពេទ្យជាច្រើននិយាយថា ការដើរគឺជារឿងល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ហើយវាក៏ជួយឲ្យរាងកាយមានភាពសមសួនផងដែរ។
ការឡើងភ្នំ
វាពិតជារឿងមួយជាក់ស្តែងមែនទែនដែលថា ការឡើងភ្នំគឺជាសកម្មភាពត្រូវការរាងកាយខ្លាំង ហើយវាជាវិធីមួយដែលអាចជំរុញដល់ការរំលាយជាតិខ្លាញ់បានកាន់តែច្រើនផង។ ការកាន់ ឬស្ពាយរបស់ធ្ងន់ៗក៏អាចផ្តល់ប្រយោជន៍ក្នុងការទប់ស្កាត់ភាពធាត់ជ្រុលផងដែរនៅពេលប្រើវិធីនេះហាត់ប្រាណ។
ការរាំ
អ្នកជំនាញខាងកាយសម្ពន្ធជាច្រើនយល់ស្របថា ការរាំគឺជាវិធីហាត់ប្រាណដ៏អស្ចារ្យមួយ មានន័យថា វាគឺជារឿងដែលរាងកាយអាចប្រើប្រាស់សាច់ដុំសំខាន់ៗបានច្រើន ហើយក៏ផ្តល់ប្រយោជន៍ចំពោះសុខភាពទៀត។
ការហាត់យូហ្គារយៈពេលវែង
ទោះបីជាវាគឺជាការហាត់ប្រាណដែលតិចតួចបំផុតក៏ដោយ តែការហាត់ប្រាណប្រភេទនេះអាចជួយរំលាយជាតិខ្លាញ់ដែលលើសបាន។ ការហាត់យូហ្គារយៈពេលមួយវែង ត្រូវបានគេណែនាំសម្រាប់អ្នកដែលប្រឈមខ្ពស់នឹងការធាត់ជ្រុល៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com