ជាតិ
សិល្បះ
តារាសម្តែង ណូ ជ័យរិទ្ធី ហៅ តូ ទទួលមរណភាពក្នុងអាយុ​៤០​ឆ្នាំ
16, Sep 2019 , 12:27 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ណូ ជ័យរិទ្ធី ហៅតូ ដែល​ជាអតីត​តារាភាពយន្ត និង​តារាសម្តែង​ខារ៉ាអូខេ បានទទួល​មរណភាព​ក្នុងអាយុ​៤០​ឆ្នាំ កាលពី​វេលាម៉ោង​៣ និង​៥៥​នាទី ឈាន​ចូល​ថ្ងៃចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩។




សព​លោក ណូ ជ័យរិទ្ធី ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាម​ការអះអាង​របស់​លោក អ៊ឹម ជីវ៉ា ដែល​ជាសិល្បករល្បីឈ្មោះមួយ​រូបផងដែរនោះ លោក តូ ទទួល​មរណភាព​ដោយសារជំងឺ​ក្រិន​ថ្លើម៕

© រក្សាសិទ្ធិដោយ thmeythmey.com