អត្ថបទពាណិជ្ជកម្ម
ទទួល​មិត្តភក្តិ​មកលេង​ផ្ទះ​! លោក ជិន ភា​រុម ត្រូវ​រង្វាន់ ៤០​លាន​រៀល​ពី ស្រា​បៀ​កម្ពុជា​
16, Sep 2019 , 2:52 pm        
រូបភាព
ដោយ: ថ្មីៗ
​លាភ​សំណាង​គឺជា​រឿង​មើលមិនឃើញ ហើយ​វា​អាច​នឹង​មក​តាមរយៈ​មនុស្ស​ជុំវិញខ្លួន​ដែល​យើង​ប្រាស្រ័យ​ទាក់ទង តួយ៉ាង​ដូចជា​រង្វាន់ ៤០​លាន​រៀល​ពី​ស្រា​បៀ​កម្ពុជា ដែល​លោក    ជិន ភា​រុម បានឈ្នះ​ដោយសារ​សន្តាន​ចិត្ត​ស្វាគមន៍​មិត្ត​របស់គាត់​ឱ្យបាន​កក់ក្តៅ និង សប្បាយរីករាយ​អ៊ីចឹង​។

​លោក ភា​រុម រស់នៅ​ស្រុក​ពញ្ញាឮ ខេត្តកណ្តាល​ប្រាប់ថា ៖«​ខ្ញុំ​នឹក​ឃើញថា​ពួកម៉ាក​ខាន​ជួបគ្នា​យូរ​ដែរ​ហើយគ្នា​ក៏​ខំ​ស្កាត់​មកលេង​ដល់ផ្ទះ​ទៀត អ៊ីចឹង​ក៏​ខំ​ទៅរក​ទិញ​ស្រា​បៀ​កម្ពុជា​កន្លះ​កេស មក​ទទួល​ពួកម៉ាក​ឱ្យបាន​សប្បាយ​ម្តង ស្រាប់តែ​ទិញ​ប៉ះចំ​កំប៉ុង​មាន​រង្វាន់ ហើយ​គាស់​មក​ឃើញ ៤០​លាន​រៀល​ស្រែក​ហ៊ោរ ផ្អើល​អ្នកជិតខាង​»​។

​លោក​គិតថា រង្វាន់​នេះ​ជា​សំណាង​ដែល​មិត្ត​របស់គាត់​នាំយក​មកឱ្យ​គាត់​តែម្តង ហើយ​ប្រាក់រង្វាន់​នេះ​នឹង​ជួយ​លោក​ពង្រីក​របរ​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់លោក ឱ្យបាន​មាន់​-​ទា កាន់តែច្រើន​ថែមទៀត​។​

​ពិសា​ដោយ​ការទទួលខុសត្រូវ​!

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com