ជាតិ
សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Cambodianess.com ត្រៀម​ផ្តល់ព័ត៌មាន​សម្បូរបែប និង​គ្រប់​ជ្រុងជ្រោយ​
20, Sep 2019 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សារព័ត៌មាន​ជា​ភាសា​អង់គ្លេស Cambodianess.com បាន​ដំណើរការ​អស់​រយៈពេល​ជាង​៤​ខែ​មកហើយ​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ មុននេះ​បន្តិច សារព័ត៌មាន​នេះ​មាន​ឈ្មោះថា En.thmeythmey.com តែ​បច្ចុប្បន្ននេះ ក្រុមហ៊ុន​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com ដែលជា​ក្រុមហ៊ុនមេ​បានសម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ពី En.thmeythmey.com មកជា Cambodianess.com វិញ​។



Cambodianess.com គឺជា​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មី​ជា​ភាសា​អង់គ្លេស​ដែល​បាន និង​កំពុង​ផ្តល់ព័ត៌មាន​មួយផ្នែកធំ​រួចទៅហើយ​ទៅកាន់​អ្នកអាន​របស់ខ្លួន​ដែលជា​ជនជាតិ​បរទេស និង​ជនជាតិខ្មែរ​។ ទោះបីជា​ទើប​បង្កើត​ក្តី តែ​សារព័ត៌មាន​អន​ឡាន​មួយ​នេះ ប្រឹងប្រែង​ផលិត​ព័ត៌មាន​ឲ្យ​បាន​កាន់តែច្រើន និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បម្រើ​អ្នកអាន​របស់ខ្លួន​នាពេល​អនាគត​។ ជាមួយនឹង​បុគ្គលិក​១០​នាក់ ក្នុងនោះ មាន​ជនបរទេស​៤​នាក់​, Cambodianess.com ផ្តោត​ការផលិត​ដំណឹង​របស់ខ្លួន​ដែល​ទាក់ទង​នឹង​បញ្ហានយោបាយ សេដ្ឋកិច្ច វប្បធម៌ កីឡា អចលនទ្រព្យ​។​ល​។

តំណាង​សារព័ត៌មាន​អន​ឡាញ Cambodianess.com បញ្ជាក់ថា ដំណឹង​ដែល​ផលិត​ដោយ​ស្ថាប័ន​មួយ​នេះ គឺ​ពិតជា​ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន និង​អាច​ប្រើប្រាស់​ជា​ទិន្នន័យ​ដ៏​មាន​សារៈប្រយោជន៍​សម្រាប់​ការពិចារណា​ក្នុងការ​សិក្សា ការស្រាវជ្រាវ ការធ្វើ​ជំនួញ និង​ការធ្វើ​នយោបាយ​។​ល​។​

Tag:
 Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com