ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel៖ Neymar ត្រូវតែទទួលយកការចំអកពីអ្នកគាំទ្រ ទោះជួយ PSG ឈ្នះ Strasbourgក្តី
16, Sep 2019 ,
4:03 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុម Paris Saint-Germain ថា Neymar ត្រូវតែទទួលយកការទិតៀនពីអ្នកគាំទ្រ បើទោះខ្សែប្រយុទ្ធរូបនេះស៊ុតមួយគ្រាប់យ៉ាងអស្ចារ្យនៅចុងម៉ោង ដើម្បីជួយក្រុមយកឈ្នះ Strasbourg ១-០ ក្នុងការប្រកួតដំបូងរបស់គេនៅរដូវកាលថ្មីនេះក៏ដោយ។
សម្រាប់ការបង្ហាញខ្លួនលើកដំបូងឲ្យ PSG ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានអ្នកគាំទ្រស្រែកចំអកជុំវិញការចង់ផ្ទេរចេញពីក្រុមម្ចាស់ជើងឯកបារាំងទៅកាន់ក្រុមចាស់ Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាកររដូវកាល ២០១៩-២០ នេះ។
បើតាមសារព័ត៌មានចុះផ្សាយកន្លងមក Neymar ពិតជាចង់ចាកចេញពីក្លិបនៅបារាំងនេះណាស់ ប៉ុន្តែចុងក្រោយនៅតែមិនអាចទៅរួចដោយចរចាគ្នាមិនត្រួវរូវគ្នា។
ជុំវិញឥរិយាបទរបស់អ្នកគាំទ្រមកលើកូនក្រុមរបស់ខ្លួនបែបនេះ លោក Tuchel បានផ្តល់យោបល់ថា Neymar ចាំបាច់ត្រូវទទួលយកការរិះគន់ពីសំណាក់អ្នកគាំទ្រទាំងនោះ ប៉ុន្តែលោកសរសើរចំពោះការឆ្លើយតបរបស់ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះដោយការរកជ័យជម្នះឲ្យក្រុម។
«មិនងាយស្រួលនោះទេព្រោះ Neymar ជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែយ៉ាងណាគាត់ធ្វើបានល្អ។ នោះជារបៀបរបស់អ្នកគាំទ្រ និងមិនងាយស្រួលទេសម្រាប់ពួកគេ ស្របពេលកីឡាកល្បីម្នាក់ក្នុងក្រុមមានការចរចានៅពេលទីផ្សារដោះដូរនោះ។ ដូច្នេះហើយ Neymar ត្រូវទទួលយកឥរិយាបទរបស់ក្រុមអ្នកគាំទ្រ»។ នេះជាការអះអាងរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ក្នុងសន្និសីតការសែតក្រោយចប់ការប្រកួត។
យ៉ាងណាក៏ដោយ លោក Tuchel មើលឃើញថាការិះគន់នេះ និងជំរុញ Neymar លេងកាន់តែល្អជាងមុន គួបផ្សំនឹងសមត្ថភាពដ៏អស្ចារ្យរបស់គេនៅលើទីលាន។
ឆ្លងកាត់ការប្រកួត៥លើក PSG ឈរកំពូលតារាង Ligue 1 មាន១២ពិន្ទុ នាំមុខក្រុមលេខពីរ Rennes លេខ៣ Nantes និងលេខ៤ Marseille ចំនួន២ពិន្ទុ។ ក្រុមមានមូលដ្ឋានក្នុងក្រុងប៉ារីសមួយនេះ ត្រូវមានភារកិច្ចក្នុងក្របខណ្ឌអឺរ៉ុប UEFA Champions League សម្រាប់ជំនួបសន្សំពិន្ទុពូល A ផង ដោយត្រូវស្វាគមន៍ Real Madrid នៅរាត្រីថ្ងៃទី១៧ ខែកញ្ញា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Thomas Tuchel
Neymar
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
15 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម