ជាតិ
ព្រះមហាក្សត្រ​ប្រទាន​អំណោយ ដល់​ពលរដ្ឋ​៣០០​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តកំពង់ចាម
16, Sep 2019 , 5:00 pm        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​ប្រទាន​ព្រះរាជ​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់​ជាង​៣៧០​គ្រួសារ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។



​គ្រួសារ​ជាង​៣០០​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ទទួលបាន​ព្រះរាជ​អំណោយ​ពី​ព្រះមហាក្សត្រ ក្នុងនោះ​រួមមាន​អង្ករ​៥០​គីឡូក្រាម មុង​១ ភួយ​១ សារុង​១ ក្រមា​១ មី​១​កេស ត្រីខ​១០​កំប៉ុង កៅស៊ូ​ត​តង់​១​ផ្ទាំង អាវយឺត​១ និង​ថវិកា​២០​ម៉ឺន​រៀល​។ សម្ដេច គង់ សំអុល រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង ជា​ព្រះរាជតំណាង​របស់​ព្រះអង្គ ក្នុងការ​នាំយក​ព្រះរាជ​អំណោយ​នេះ ទៅ​ចែកជូន​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​។

​សូមបញ្ជាក់ថា ព្រះ​រាជអំណោយ​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ ដែល​ប្រទាន​ដល់​ប្រជារាស្ត្រ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៣៧០​គ្រួសារ​នេះ គឺជា​លើក​ទី​៣​ហើយ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​លើក​ទី​១ នៅ​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ចំនួន ៨៥៧​គ្រួសារ និង​លើក​ទី​២ នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ៥២៨​គ្រួសារ ៕

Tag:
 ព្រះមហាក្សត្រ​
  អំណោយ​
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com