ភាពបរាជ័យកាលប្រកួតលើកទី៣នាខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅត្រូវបានបំភ្លេច ប៉ុន្តែត្រូវរៀបចំខ្លួនឲ្យបានល្អទល់នឹង Fernandes ដែលជាការប្រកួតដ៏ធំក្នុងពិភពគុនចម្រុះនៃប្រវត្តិសាស្ត្ររបស់ ONE Championship គម្រប់ ១០០លើកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត។ Belingon ពន្យល់ថា ៖«ជាការពិត ខ្ញុំពិតជារំភើបសម្រាប់ការប្រកួតនេះទល់នឹង Bibi ព្រោះខ្ញុំពិតជាចង់បានខ្សែក្រវាត់ World Title មកវិញ។ នោះជាគោលដៅសំខាន់របស់ខ្ញុំ»។ Belingon តាំងចិត្តនឹងបន្សល់ទុកនៅសង្វៀន Ryogoku Kokugikan នៅក្រុងតូក្យូ អមដោយជ័យជម្នះយកខ្សែក្រវាត់ ONE Bantamweight World Title ត្រឡប់ទៅ Baguio។ ខ្ញុំសង្ឃឹមទទួលជ័យជម្នះ ១០០% ព្រោះថាបើសិនមិនជឿជាក់ទេ មិនបាច់ទៅប្រកួតទេ។ ខ្ញុំមានស្មារតី និងកម្លាំងចិត្តខ្លាំងក្លាដើម្បី ឈ្នះការប្រកួតនេះ។ ខ្ញុំនឹងវ៉ៃឲ្យដៃគូសន្លប់បើសិនជាមានឱកាស។ គ្មានហេតុផលដែលត្រូវប្រកួតលើកទី៥ទេ ដូច្នេះត្រូវឈ្នះលើកនេះតែម្ដង»។ ការប្រកួតរវាង Belingon និង Fernandes ជាគូប្រកួតលំដាប់ពិភពលោកផ្នែក MMA ឬ គុនចម្រុះនៅ ONE: CENTURY។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។