ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! គួរ​ធ្វើ​បែបណា​ពេល​សត្វ​កន្លាត​ខាំ​? អាន​អត្ថបទ​នេះ​
18, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធ្លាប់​ឆ្ងល់​ឬ​អត់ថា​តើ​គួរ​ធ្វើ​បែបណា​ខ្លះទៅ​ប្រសិនបើ​កន្លាត​ខាំ​?



​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដែល​គួរ​ធ្វើ​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ ព្រមទាំង​បំបាត់​ការឈឺចាប់​ឆាប់រហ័ស ៖

១. លាង​កន្លែង​របួស​ជាមួយ​សាប៊ូ​និង​ទឹក​

​ក្រោយពេល​កន្លាត​ខាំ​ភ្លាម​ត្រូវ​ប្រញាប់​លាង​សម្អាត​កន្លែង​របួស​ជាមួយ​សាប៊ូ​និង​ទឹក​ក្ដៅ​ឧណ្ហៗ​ដើម្បី​សម្លាប់​បាក់តេរី​ទប់ស្កាត់​ការឆ្លង​មេរោគ​។​

២. ស្អំ​ទឹកកក​

​ប្រសិនបើ​ការលាង​សម្អាត​របួស​ជាមួយ​សាប៊ូ​និង​ទឹក​នៅតែ​មិន​ធ្វើឱ្យ​បាត់​ឈឺចាប់ ចូរ​ស្អំ​ទឹកកក​មួយ​ដុំ​តូច​ពីលើ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។​

៣. ខ្ទឹមបារាំង​

​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ត្រដុស​ខ្ទឹមបារាំង​មួយ​ចំណិត​តូច​ពីលើ​កន្លែង​របួស​ជាការ​ស្រេច​។ វិធី​នេះ​មិន​ត្រឹមតែ​ជួយ​សម្លាប់​មេរោគ​បាក់តេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កាត់បន្ថយ​ការឈឺចាប់​ផងដែរ​។​

៤. សំបកចេក​

​បើ​មិន​ចូលចិត្ត​ក្លិន​ខ្ទឹមបារាំង អ្នក​អាច​ប្រើប្រាស់​សំបកចេក​ជំនួស​បាន​។​

៥. អាល់កុល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាង​សម្អាត​របួស​ជាមួយនឹង​អាល់កុល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ វិនាទី​។ វិធី​នេះ​ជួយ​សម្លាប់​មេរោគ​និង​កាត់បន្ថយ​ការ​ហើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com