អត្ថបទពាណិជ្ជកម្ម
មក​ស្គាល់​រថយន្ត​ថ្មី​មួយ​ប្រភេទ​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​នៅ​កម្ពុជា​!
17, Sep 2019 , 11:34 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​មាន​រថយន្ត​ថ្មី​មួយ​ប្រភេទ ដែល​ទើបនឹង​មកដល់​ប្រទេស​កម្ពុជា ហើយ​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់​រថយន្ត​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ទើបតែ​មកដល់​ទីផ្សារ​កម្ពុជា​មិនបាន​ប៉ុន្មាន​ខែ​ផង តែ​យើង​ឃើញ​មាន​ចំនួន​រថយន្ត​ថ្មី​នេះ កំពុង​ចរាចរណ៍​នៅលើ​ផ្លូវ​មិនតិច​នោះទេ​។

 រថយន្ត​នេះ​ត្រូវបាន​នាំចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន RMA Cambodia ដែល​វា​ជា​ប្រភេទ​រថយន្ត SUV ធុន​កណ្ដាល ទំនើប ទាន់សម័យ និង​មានតម្លៃ​សមរម្យ​ទៀតផង​។ ដោយសារ​តម្លៃ​សមរម្យ ហើយ​ថែមទាំង​មាន​បច្ចេកវិទ្យា​ទំនើប​ទៀត​នោះ ធ្វើ​ឲ្យ​រថយន្ត​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​កុះករ និង​ក្លាយជា​ដៃគូរ​ប្រ​គួ​ត​ប្រជែង​ដ៏​ខ្លាំង​សម្រាប់​ទីផ្សារ​រថយន្ត​ថ្មី ក៏ដូចជា​ទីផ្សារ​រថយន្ត​«​មួយ​ទឹក​»​ទៀតផង ព្រោះ​ឥឡូវនេះ​អ្នកមាន​លុយ​ត្រឹមតែ​ជាង ២​ម៉ឺន​ដុល្លារ ក៏​អាច​ជិះ​រថយន្ត​ថ្មី​បានដែរ​។​
 
​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន RMA Cambodia រថយន្ត​នេះ​ត្រូវបាន​អតិថិជន​កុម្ម៉ង់​ទិញ​យ៉ាងច្រើន ប្រមាណ​ជាង 400  គ្រឿង​ហើយ​មកទល់ពេលនេះ​។ រថយន្ត SUV ដែលមាន​ឈ្មោះ​បោះ​សំលេង​មួយ​នេះ​ជា​ផលិតផល​របស់​ក្រុមហ៊ុន Ford ដែលមាន​ឈ្មោះថា Ford Ecosport ម៉ូ​ឌែ​ល​ឆ្នាំ 2020​។ Ford Ecosport ស៊េរី​ថ្មី 2020 ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ទាំង​រូបរាង​ផ្នែក​ខាងក្នុង ខាងក្រៅ និង​ជាពិសេស​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន សម្រាប់​ជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក​រួមមាន​៖ បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ​, បច្ចេកវិទ្យា SYNC 3 និង​អេក្រង់ Touch Screen 8 អ៊ីង ,​កាមេរ៉ា​ក្រោយ​ជំនួយ​ចូល​ចត និង​អាច Zoom បាន​, ចង្កៀង​មុខ​ភ្លឺ​ច្បាស់​ល្អ ជាមួយនឹង​ភ្លើង LED បំភ្លឺ​ពេល​ថ្ងៃ និង​មាន​បំពាក់​ហ្វា​កូដ​អូ​តូ​, សេន​ស័​រ 8 គ្រាប់ ខាងមុខ និង​ខាងក្រោយ​ជំនួយ​ចូល​ចត​, ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​, ប្រព័ន្ធ​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង និង​រអិល​, មាន​ពោង​សុវត្ថិភាព​ចំនួន 6 និង​ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ធូរ​ងាយស្រួល​បើកបរ​ជាដើម​។


 
​រថយន្ត​នេះ​ស័ក្តិសម​បំផុត​សម្រាប់​អ្នកបើកបរ​ក្នុង​ទីក្រុង ជាពិសេស​អ្នក​ទើបនឹង​ចាប់ផ្ដើម​មានគ្រួសារ​ហើយ​មាន​សមាជិក​តិច និង​សម្រាប់​សិស្ស​និស្សិត​ផងដែរ​។ Ford Ecosport ទាំង​ទំនើប និង​ទាន់សម័យ ហើយ​តម្លៃ​វិញ​កាន់តែ​ពិសេស ត្រឹមតែ $29,900 ឬ​លោកអ្នក​អាច​បង់​មុន​ត្រឹមតែ $5,980 និង​បង់​ប្រចាំខែ​ត្រឹមតែ $397 តែប៉ុណ្ណោះ ។​ដូចនេះ​សម្រាប់​សិស្ស​ដែល​ទើបនឹង​បញ្ចប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្មីៗ​នេះ ឪពុកម្ដាយ​ដែលមាន​បំណង​ទិញ​រថយន្ត​ឲ្យ​កូនៗ អាច​ពិចារណា​ទិញ​រថយន្ត SUV មួយ​នេះ​ឲ្យ​កូនៗ​ជាទី​ស្រលាញ់​បាន ដោយ​មិនចាំបាច់​ឈឺក្បាល​ចំណាយពេល​នាំ​ជាង​ទៅ​Check មើល​ម៉ាស៊ីន និង​ជើង​ក្រោម ។​ឈប់​ទ្រាំ​ប្រើ​រថយន្ត​ចាស់ៗ​ទៀត​ទៅ​! បើ​រថយន្ត​ថ្មី​តម្លៃ​ធូរ បូករួម​លក្ខខណ្ឌ​បង់​រំ​លោះ​ធូរ​ប៉ុណ្ណឹង​ហើយ​នោះ ។ ម្យ៉ាងទៀត​រាល់​ការទិញ​រថយន្ត Ford  ពី​ក្រុមហ៊ុន Ford  អ្នក​ក៏បាន​ទទួលបាន​ការធានា​ពី​ក្រុមហ៊ុន​ផ្ទាល់​ថែមទៀត​ផង​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com