ជាតិ
២៥ខេត្ត/រាជធានី
ដែនដី​ប៉ា​សេ​អ៊ី​
28, Sep 2019 , 1:59 pm        
រូបភាព
ដោយ:
កំណាព្យ៖ ​បទ ពាក្យ ១០


 
-​ខេត្តស្ទឹងត្រែង​គេ​ល្បី​មាន​ត្រី​ប៉ា​សេ​អ៊ី​
​ប៉ា​វ៉ា​ឆ្ងាញ់​គ្មាន​ពីរ​ទាំង​ផ្លែ​អំពិល​ផ្អែម​
​បាន​ភ្លក្ស​រស​ម្តង​ខ្លះ​ប៉ង​រក​ទិញ​សាក​ថែម​
​ស្ទឹងត្រែង​មាន​ណែម​កែម​គាប់​ទន្លេសេកុង​។​
 
-​ប្រាសាទ​ព្រះ​គោ កោះ​ខ្សាច់ ទាំង​អូរ​ពងមាន់​
​ពិត​ពេញ​ដោយ​សោភ័ណ​មាន​វត្ត​ល្បី​ក្បែរ​ក្រុង​
​វត្ត​ហាំង​ខូ​បា​ងាយ​ទៅ​ផ្លូវ​ស្អាត​ត្រង់​ស្លុង​
​ដុង​ក្រ​ឡត​ក្រុង​លែង​ឆ្ងាយ​ស្រួល​ទៅមក​។​

-​អ្នកស្រុក​ល្បី​ស្រី​ប្រុស​ស្គាល់​ទាល់​ពេល​ឥឡូវ​
​ទោះ​ក្មេង​ខ្លះ​មិនត្រូវ​ចាស់ៗ​នៅ​នឹកភ្នក​
​សាមុត​អ្នក​ស្ទឹងត្រែង​សម្លេង​មិនអាច​រក​
​នរណា​មួយ​អាចមក​ឲ្យ​ប្រៀប​ស្មើ​លោក​បាន​។​

-​ស្ទឹងត្រែង​ល្បី​ទេសចរណ៍​សេវា​ល្អ​គ្រាន់បើ​
​ចាត់ចែង​តាម​ភ្ញៀវ​ស្នើ​បម្រើ​តា​មល​ម្អា​ន​
​ទីក្រុង​ស្អាត​រៀបរយ​គិតដល់​បរិស្ថាន​
​ស្ទឹងត្រែង​ជាប់​ថ្នាក់​បាន​ពាន​រំដួល​៣​ទង​។​

-​សៀម​បូក ស្រស់ស្រាយ​សប្បាយ សៀម​ប៉ាង សេ​សាន​
​ស្ទឹងត្រែង​ក្រុង​ថ្កើងថ្កាន​សុខសាន្ត​ស្រស់បំព្រង​
​លែង​ឆ្ងាយ​ដាច់ស្រយាល​ទៅមក​ងាយ​ទាក់ទង​
​ល្អ​ទាំង​រឿង​គ្រប់គ្រង​គ្មាន​ឆ្គង​រាស្ត្រ​រីករាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com