រដ្ឋាភិបាល ផ្ដល់​ទូក​ម៉ាស៊ីន​១០០​គ្រឿង ឲ្យ​សហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង និង​ក្រចេះ​
ជាតិ
រដ្ឋាភិបាល ផ្ដល់​ទូក​ម៉ាស៊ីន​១០០​គ្រឿង ឲ្យ​សហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង និង​ក្រចេះ​
17, Sep 2019 , 10:19 pm        
រូបភាព
រូបភាពក្រសួងកសិកម្ម
រូបភាពក្រសួងកសិកម្ម
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានផ្ដល់​ទូក​ម៉ាស៊ីន​១០០​គ្រឿង ដល់​សហគមន៍​នេសាទ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេ​គ​ង្គ​។



​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម បាន​និយាយថា គម្រោង​ស្តីពី ការ​គ្រប់​គ្រង់​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ​ដំណាក់កាល​ទី​៣ គឺ​ផ្ដោតលើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​វា​រី​សត្វ​នៅ​ភូមិភាគ​ឦសាន​នៃ​កម្ពុជា​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អេង ជា​សាន បាន​និយាយថា​៖ «​រដ្ឋាភិបាល​បាន​ខ្ចី​ថវិការ​ពី​ធនាគារពិភពលោក ដើម្បី​ទិញ​ទូក​ម៉ាស៊ីន​១០០​គ្រឿង​នេះ​។ ដោយ​ផ្ដល់​ឲ្យ​សហគមន៍​នៅ​ខេត្តស្ទឹងត្រែង​៥០​គ្រឿង និង​ក្រចេះ​៥០​គ្រឿង​»​។

​បើតាម​ប្រធាន​រដ្ឋបាល​ជលផល ទូក​ម៉ាស៊ីន​នេះ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​ផ្នែក​សន្តិសុខ​ស្បៀង អាហា​រូ​បប​ត្ថ​ម្ភ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​ស្ថានភាព​បច្ចុប្បន្ន​នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ដែល​កំពង់​ជួប​គ្រោះទឹកជំនន់​៕

© រក្សាសិទ្ធិដោយ thmeythmey.com