«​អុច​»​បើ​សរសេរ​ជា​«​អុជ​»​តើ​ត្រឹមត្រូវ​ដែរឬទេ​?
ពីនេះ ពីនោះ / មិនយល់...!
«​អុច​»​បើ​សរសេរ​ជា​«​អុជ​»​តើ​ត្រឹមត្រូវ​ដែរឬទេ​?
18, Sep 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ពលរដ្ឋ​ខ្លះ​សរសេរ​ខុសគ្នា ខ្លះ​«​អុច​»​ទៅ ហើយ​ខ្លះទៀត​សរសេរ​«​អុជ​»​ទៅ តែ​មិន​ច្បាស់​ថា​មួយណា​ត្រូវ​។ តាម​ការពិត​ពាក្យ ទាំងពីរ​នេះ អាច​សរសេរ​បាន​ដូចគ្នា ហើយ​ត្រឹមត្រូវ​ដូចគ្នា​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។



«​អុច​»​និង​«​អុជ​»​មាន​ថ្នាក់​ពាក្យ​ជា​កិរិយា​សព្វ និង​ជា​ភាសាបាលី ឧ​ជ្ជ​ល និង​ជា​ភាសាសំស្ក្រឹត ឧ​ជ្វ​ល ខ្មែរ​យើង​លុប​ជើង «​ជ​» ឬ​ជើង​«​វ​» និង​តួ «​ល​» ទុក​ត្រឹមតែ ឧជ ប្រែជា អុជ ដោយ​សំដៅលើ ដុត​ឲ្យ​ឆេះ​មាន​អណ្តាតភ្លើង​ឡើង​។

​ការដុត​ដោយ​មិនមាន​អណ្តាតភ្លើង​ក៏​ហៅថា អុច ឬ​អុជ ដែរ​។ ពាក្យ​នេះ​ក៏​អាច​និយាយ​ដោយ​សំដៅលើ ការ​ញុះញង់​ឲ្យ​ក្តៅចិត្ត ផងដែរ​។ ឧទាហរណ៍​៖ អុជអាល​ឲ្យ​ឈ្លោះ​គ្នា គឺ​នាំ​អុជ នាំ​អាល​បណ្តាល ឬ​នាំ​ញុះញង់​ឲ្យ​ក្តៅចិត្ត​៕

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com