កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​៖ Man Utd ត្រៀម​ជាង​៣​លាន​ដុល្លារ​សម្រាប់​កីឡាករ​២៦​រូប រដូវ​កាល​នេះ​
18, Sep 2019 , 8:59 am        
រូបភាព
Manchester United ជា​ក្លិប​មានឈ្មោះ​ល្បីល្បាញ និង​ជោគជ័យ​បំផុត​ក្នុង​វិស័យ​កីឡាបាល់ទាត់​អង់គ្លេស​។ ជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ ក្រុម​រហស្សនាម​បិសាច​នៅ​រដូវ​កាល​នេះ បាន​ទិញ​ចូល​កីឡាករ​ចំនួន​៣​រូប និង​លក់​ចេញ​កីឡាករ​មួយចំនួន ព្រមទាំង​អនុ​ញ្ជា​តិ​ឲ្យ​កីឡាករ​ខ្លះទៅ​ក្រុម​ផ្សេង​ខ្ចី​ផង​។



​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​អង់គ្លេស Man Utd បាន​ចំណាយ​ប្រាក់ ២៦៧​លាន ដុល្លារ​លើ​ប្រាក់​ឈ្នួល​កីឡាករ​ទាំងអស់​កាលពី​រដូវ​កាល​មុន ២០១៨-១៩ ដែលជា​ការចំណាយ​ខ្ពស់បំផុត​ក្នុងចំណោម​ក្លិប​ទាំង​អស់នៃ​ក្របខណ្ឌ Premier League​។​

​ដោយឡែក​នៅ​រដូវ​កាល​នេះ​វិញ ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ ត្រូវបាន​គេ​រំពឹងទុក​ថា Man Utd នឹង​កើន​លើសពី​រដូវ​កាល​មុន ពីព្រោះ​មាន​កីឡាករ​មួយចំនួន​បន្ត​កិច្ចសន្យា​ថ្មី​ដោយ​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពួកគេ​ថែមទៀត​។ មួយវិញទៀត ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester​នេះ ទើប​ទិញ​ចូល​កីឡាករ​៣​រូប​ដែល​រួមមាន ខ្សែការពារ Harry Maguire និង Diogo Dalot ព្រមទាំង​ខ្សែបម្រើ Daniel James​។ Harry Maguire ដែល​ទិញ​ពី Leicester City ក្នុងតម្លៃ​កំណត់ត្រា​ខ្សែការពារ​ថ្លៃ​បំផុត ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​រហូតដល់ ៣១​ម៉ឺន​ដុល្លារ​ឯណោះ​។​



​សម្រាប់​កីឡាករ​ដែលមាន​ស្រាប់​របស់ Man Utd ភាគច្រើន​សុទ្ធ​តែមាន​ប្រាក់​បៀរ​វត្ស​ប្រចាំ​សប្តាហ៍​ខ្ពស់ៗ​ណាស់​ដោយ​ក្នុងនោះ​រួមមាន​អ្នកចាំទី David Dea Gea (៤៦​ម៉ឺន​ដុល្លារ​ក្រោយ​បន្ត​កិច្ចសន្យា​៤​ឆ្នាំ​) ខ្សែបម្រើ Paul Pogba (៣៦​ម៉ឺន​ដុល្លារ​) Anthony Martial (៣១​ម៉ឺន​ដុល្លារ​) និង Marcus Rashford (៣១​ម៉ឺន​ដុល្លារ​)​។​

​យ៉ាងណា​ក៏ Man Utd ធូរ​លើ​ការចំណាយ​ខ្លះ ដ្បិត​អ្នកចាត់ការ​ទូទៅ​លោក Ole Gunnar Solskjær បាន​ឲ្យ Alexis Sanchez ដែលមាន​ប្រាក់បៀវត្ស​ខ្ពស់បំផុត​នោះ​ទៅកាន់​ក្នុង Inter Milan ខ្ចី​ជើង​ផងដែរ​។​

​ខាងក្រោម​នេះ ជាតា​រាង​តម្លៃ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់​កីឡាករ Manchester United ទាំង ២៦​រូប សម្រាប់​រដូវ​កាល​នេះ​ដែល​គិត​សរុបទៅ​ត្រូវ​ចំណាយ​ប្រមាន ៣២៣៦៧២០​ដុល្លារ​អាមេរិក​៖




Tag:
 ប្រាក់​ឈ្នួល​
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com