ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! អាហារ​អ្វីខ្លះ​បង្កបញ្ហា​ទល់លាមក​?
18, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ល្អ​សម្រាប់​បំបាត់ ក៏ដូចជា​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ប៉ុន្តែ​ថា​តើ​អាហារ​ប្រភេទ​ណា​វិញ​ទៅ​ដែល​អាច​បង្ក​ឱ្យ​បញ្ហា​នេះ​កើតឡើង​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​គួរ​ចៀសវាង​ប្រសិនបើ​ចង់​ចៀសផុត​បញ្ហា​ទល់លាមក ៖

១. ចេក​ខ្ចី​

​ធ្លាប់​ដឹង​ទេ​ថា​ការទទួល​ទាន​ចេក​ខ្ចី​ច្រើន​អាច​បង្កបញ្ហា​ទល់លាមក​? នោះ​ក៏​ព្រោះតែ​ចេក​ខ្ចី​មាន​ផ្ទុក​ជាតិ​ម្ស៉ៅ​ដែល​រាងកាយ​ពិបាក​រំលាយ រួមទាំង​សារធាតុ tannins ដែល​ពន្យឺត​ចលនា​នៃ​អាហារ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។​

២. ទឹកដោះគោ​

​ការ​ទទួលទាន​ទឹកដោះគោ​ច្រើនពេក​ក៏​អាច​បង្កបញ្ហា​ទល់លាមក​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ទឹកដោះគោ ពិសេស​ផលិតផល​អាហារ​ដែល​ផ្សំ​ឡើង​ពី​ទឹកដោះគោ​ដូចជា ឈី​ស បឺ​រ​ទឹកដោះគោ និង​កា​រ៉ែ​ម មាន​ផ្ទុក​ប្រូតេអ៊ីន​មួយចំនួន​ដែល​រាងកាយ​ពិបាក​រំលាយ​។​

៣. គ្រាប់​ធញ្ញជាតិ​កែច្នៃ​

​ធម្មតា​គ្រាប់​ធញ្ញជាតិ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​សរសៃ ប៉ុន្តែ​ចំពោះ​គ្រាប់​ធញ្ញជាតិ​ដែល​ចម្រាញ់​ហើយ ឬ​កែច្នៃ​គ្មាន​ផ្ទុក​ជាតិ​សរសៃ​ឡើយ​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​គ្មាន​ផ្ដល់​អ្វី​ដល់​រាងកាយ​ក្រៅពី​ជាតិ​កាឡូរី​ឡើយ​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​ចម្រាញ់​អាច​បង្កបញ្ហា​ទល់លាមក​។​

៤. អាហារ​បែប Fast Food

​គ្មានអ្វី​ធ្វើឱ្យ​អ្នក​ទល់លាមក​បាន​លឿន​ជាង​អាហារ​បែប fast food ឡើយ​។ នោះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​សរសៃ​ទាប ប៉ុន្តែ​ជាតិ​ខ្លាញ់​ខ្ពស់​មិនល្អ​ចំពោះ​សុខភាព​។​

៥. កាហ្វេ​និង​គ្រឿង​ស្រវឹង​

​ចូលចិត្ត​ទទួលទាន​កាហ្វេ​និង​គ្រឿង​ស្រវឹង​ច្រើន​មែន​ទេ​? បើ​មែន​កុំ​ឆ្ងល់​ថា​តើ​ហេតុអ្វី​ឧស្សាហ៍​ទល់លាមក​! កាហ្វេ​និង​គ្រឿង​ស្រវឹង​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក​ហើយ​ប្រឈមមុខ​នឹង​បញ្ហា​ទល់លាមក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com