ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​
19, Sep 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អាកា​រៈ​ក្រហាយ​ទ្រូង​ជា​ញឹកញយ​កើតមានឡើង​ក្រោយពេល​អ្នកទទួល​ទាន​អ្វី​មិនល្អ​ដែល​អាច​បណ្ដាលឱ្យ​ច្រាល​អាស៊ីត​ក្រពះ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​!



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឆាប់រហ័ស​៖

១. ទទួលទាន​ទឹក​

​អ្វីដែល​អ្នក​ត្រូវធ្វើ​នៅពេល​មាន​អារម្មណ៍​ក្រហាយ​ទ្រូង​ច្រាល​អាស៊ីត​ក្រពះ គឺ​ទទួលទាន​ទឹក​ធម្មតា ១ កែវ​។ ទឹក​មាន​ប្រសិទ្ធភាព​បន្សាប​ទឹក​អាស៊ីត​ក្រពះ​ឆាប់រហ័ស​គួរឱ្យកត់សម្គាល់​។ ហើយ​ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ចូរ​បន្ត​ព្យាយាម​ទទួលទាន​ទឹក ១ ទៅ ២ កែវ​រាល់​ព្រឹក​ខណៈពេល​ពោះ​ទទេរ ។​

២. ឈរ ឬ​អង្គុយ​ត្រង់​ខ្លួន​

​នៅពេល​ក្រហាយ​ទ្រូង​អ្នក​មិនគួរ​គេង​ឡើយ​ក៏​ព្រោះ​វា​អាច​បណ្ដាលឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។ ចូរ​ព្យាយាម​ឈរ ឬ​អង្គុយ​ឱ្យ​ត្រង់​ខ្លួន​ដើម្បី​អនុញ្ញាតឱ្យ​អាស៊ីត​ដែល​ហូរ​ចូល​បំពង់​អាហារ​ត្រឡប់​ទៅ​ក្រពះ​វិញ​។​

៣. ទំពារ​ស្ករ​កៅស៊ូ​

​ដើម្បី​ជាការ​ប្រសើរ​ចូរ​ជ្រើសរើស​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​។ ការ​ទំពា​រស្ករ​កៅស៊ូ​រយៈពេល​ប្រហែល ៣០ នាទី​ក្រោយ​ទទួលទាន​អាហារ​អាចជួយ​ទប់ស្កាត់​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក្រហាយ​ទ្រូង​គួរឱ្យកត់សម្គាល់​។​

៤. ទទួលទាន​ផ្លែ​ចេក​

​ចេក​មាន​ផ្ទុក​សារធាតុ antacid និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​បន្សាប​អាស៊ីត​ក្រពះ​បាន​យ៉ាង​ឆាប់រហ័ស​។​

៥. ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​

​ការទទួល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏មាន​អត្ថប្រយោជន៍​ណាស់ដែរ​ខណៈ​អ្នក​កំពុង​ទទួលរង​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ដោយ​ភេសជ្ជៈ​នេះ​ជួយ​គ្រប់​ស្រទាប់​បំពង់​អាហារ និង​ក្រពះ ទប់ស្កាត់​ការ​រលាក​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​ទឹក​ប្រទាល​កន្ទុយក្រពើ​ដែល​អ្នក​យកមក​ទទួល​ទាន គឺ​សុទ្ធ ១០០ ភាគរយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com