អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​ជាតិអប់រំ នឹង​ប្រឡង​ជ្រើសរើស​និស្សិត​៣៥​នាក់ ឲ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង
18, Sep 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ នេះ វិទ្យាស្ថាន​ជាតិ​អប់រំ នឹង​ប្រឡង​ជ្រើសរើស និង បណ្តុះ បណ្តាល និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​ជំនា​ន់ទី​១ ចំនួន​៣៥​នាក់ ក្នុងនោះ​សម្រាប់​និស្សិត​អាហារូបករណ៍​ចំនួន​១៥​នាក់ និង​សម្រាប់​និស្សិត បង់ថ្លៃ​ចំនួន​២០​នាក់​។ ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​នេះ មាន​រយៈពេល​២​ឆ្នាំ ហើយ​ការ​ចូលរៀន​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

​លក្ខខណ្ឌ នៃ​ការប្រឡង​ជ្រើសរើស​៖ ក្នុងចំណោម​បេក្ខជន ដែល​កំពុង​បម្រើ​ការងារ​នៅ​អង្គភាព​នានា​ក្រោម​ឱវាទ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត ឬ​ជនជាតិ​បរទេស ត្រូវមាន បរិញ្ញាបត្រ​ភាសា​បារាំង ឬ​សញ្ញាបត្រ​សមមូល ឬ​បរិញ្ញាបត្រ​មុខជំនាញ​ផ្សេងទៀត តែមាន​សញ្ញាបត្រ​ភាសា​បារាំង ចាប់ពី​កម្រិត DELFB2 ។

​បេក្ខជន ដែលជា​គ្រូបង្រៀន​ភាសា​បារាំង ឬ​គ្រូ​ទទួលបន្ទុក​បង្រៀន​ភាសា​បារាំង និង​មានបទពិសោធន៍ ៥​ឆ្នាំ ក្នុងការ​បង្រៀន​ភាសា​បារាំង ដែលមាន​បរិញ្ញាបត្រ​ផ្សេងទៀត ហើយ​មាន​សញ្ញាបត្រ​ភាសា​បារាំង​ចាប់ពី DELFB1 និង​មានបទពិសោធន៍​៥​ឆ្នាំ ក្នុងការ​បង្រៀន​ភាសា​បារាំង ក៏​អាច​ចូលរួម​ប្រឡង​បានដែរ​។



​ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់    ផ្នែក​វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​ជំនា​ន់ទី​១​នេះ ចាប់​ពីថ្ងៃ​ប្រកាស​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង ៥​ល្ងាច នៅ​ផ្នែក​បណ្តុះបណ្តាល​ភាសា​បារាំង នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​កាលបរិច្ឆេទ​ប្រឡង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩​។ វិញ្ញាសា​ប្រឡង​រួមមាន​វិញ្ញាសា​ភាសា​បារាំង និង​វិធីសាស្ត្រ​បង្រៀន​រយៈពេល​៣​ម៉ោង មេគុណ​២ និង​វិញ្ញាសា​វប្បធម៌​ទូទៅ រយៈពេល​១​ម៉ោង​៣០​នាទី មេគុណ​១​។

​សម្រាប់​បេក្ខជន​ជា​ជនជាតិ​បរទេស ត្រូវធ្វើឡើង​តាមរយៈ​សំណុំ​ឯកសារ​ដែល​សាមីខ្លួន​បានស្នើ​សុំ និង​មិនមាន​អាហារូបករណ៍​នោះទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com