យោងតាមរបាយការណ៍ដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន vivo បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញនូវវត្តមានស្មាតហ្វូន vivo V Series របស់ខ្លួន។ ព័ត៌មានថ្មីបានទម្លាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាដល់ទៅ ៦ គ្រាប់ឯណោះ ហើយនឹងមាន ២ ពណ៌សម្រាប់ជ្រើសរើសថែមទៀតផង។នេះបើយោងតាមការទម្លាយនូវរូបភាពបែកធ្លាយប៉ុន្មានសន្លឹករបស់ក្រុមហ៊ុននេះ។
ប្រភពព័ត៌មានខាងលើនេះបាននិយាយថា ស្មាតហ្វូន vivo V Series នេះ នឹងមានផ្នែកខាងក្រោយពណ៌ Crystal White ដែលមានការបង្ហាញនូវពណ៌ស្រាលនៅផ្នែកខាងលើ និងពណ៌មួយទៀត គឺមានពណ៌ Knight Black ។ តាមការបញ្ជាក់ពីរូបភាពខាងក្រោមនេះ គឺបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូន vivo V Series ថ្មីនេះ គឺនឹងមានកាមេរ៉ាខាងក្រោយ ៤ គ្រាប់បញ្ឈរ និងភ្លើង LED Flash ចំនួនមួយគ្រាប់សម្រាបជំនួយពន្លឺនៅក្នុងការថតរូបឱ្យបានកាន់តែស្អាត។