ជាតិ
សាលា​រាជធានី បើកទ្វារ​ឲ្យ​មហាជន​ចូល​ទស្សនា​អគារ​ប្រវត្តិសាស្ត្រ​សង់​នៅ​ស​.​វ​ទី​១៩ នា​ថ្ងៃទី​២១ កញ្ញា​នេះ​
19, Sep 2019 , 7:59 am        
រូបភាព
រូបភាពពី​ទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
រូបភាពពី​ទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ ស្រប​ពេលដែល​ស្ថានទូត​បារាំង បើកទ្វារ​ឲ្យ​សាធារណជន​ចូល​ទស្សនា សាលា​រាជធានី​ភ្នំពេញ ក៏​បើកទ្វារ​ទទួល​សាធារណជន​ឲ្យ​ទស្សនា​អគារ​ប្រវត្តិសាស្ត្រ​ដែល​សាងសង់​នៅ​សតវត្ស​ទី​១៩ នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ​ផងដែរ​។  អគារ​ប្រវត្តិសាស្ត្រ​នេះ ជា​រចនាប័ទ្ម​របស់​ប្រទេស​បារាំង​។ បច្ចុប្បន្ន​អគារ​ប្រវត្តិសាស្ត្រ​នេះ ជា​អគារ​ដែល​អភិបាល និង​អភិបាលរង​ធ្វើការ ដោយមាន​កម្ពស់​ពីរ​ជាន់​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ឧទ្យាន​ស្ថានទូត​បារាំង លោក សេង វណ្ណៈ នាយក​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ «​អ្វីដែល​សាលា​រាជធានី​ភ្នំពេញ ចង់បាន គឺ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ពលរដ្ឋ​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ចាប់អារម្មណ៍ ស្រឡាញ់​នូវ​អគារ​បេតិកភណ្ឌ​ចាស់ៗ​»​។



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ជា​ភាសា​បារាំង​លាយ​ភាសា​ខ្មែរ​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក សេង វណ្ណៈ នាយក​រដ្ឋបាល នៃ​សាលា​រាជធានី​ភ្នំពេញ​ដូចតទៅ​៖


Tag:
 សាលា​រាជធានី​ភ្នំពេញ​
  អគារ​ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com