ជាតិ
​​​ន​យោ​បាយ​ជាតិ​
៥​ឆ្នាំ ទ័ព​កម្ពុ​ជាជាង​៥​ពាន់​នាក់ ទទួលបាន​ការបណ្តុះបណ្តាល​នៅ​វៀតណាម​
19, Sep 2019 , 8:59 am        
រូបភាព
ជំនួបរវាងលោក មាស សំអុល និង លោក  ឡេ ឌឹកម៉ាញ់
ជំនួបរវាងលោក មាស សំអុល និង លោក ឡេ ឌឹកម៉ាញ់
ដោយ: ថ្មីៗ
​ពី​ឆ្នាំ​២០១៥ ដល់ ឆ្នា​ម​២០១៩ វៀតណាម ជួយ​បណ្តុះបណ្តាល​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​បាន​៥១៦៧​នាក់​។ នេះ​ជាការ​លើកឡើង​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡេ ឌឹកម៉ាញ់ អនុប្រធាន​ស្នងការ​កម្មាភិបាល​កង​ទ័ព​វៀតណាម ក្នុងជំនួប​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សំអុល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។



​ខ្លឹមសារ​នៃ​ជំនួប​នេះ ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​នៃ​ក្រសួងការពារជាតិ​កម្ពុ​ជា​។ លោក ឡេ ឌឹកម៉ាញ់ ដែល​ដឹកនាំ​គណៈប្រតិភូ​វៀតណាម​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា បាន​លើកឡើងថា រយៈពេល​៥​ឆ្នាំនេះ ក្រៅពី​ទាហាន​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល ក៏មាន​ទាហាន​កម្ពុ​ជាជាង​៥,៨​ម៉ឺ​នាក់​ទៀត បាន​សម្រាក​បំប៉ន​ពិនិត្យ​សុខភាព នៅ​វៀតណាម​។ ដោយឡែក សិក្ខាកាម​យោធា​វៀតណាម ដែល​មក​សិក្សា​ភាសា​នៅ​កម្ពុជា ត្រូវបាន​លោក អះអាងថា មានតែ​១៥​នាក់​ប៉ុណ្ណោះ​ជា​រៀងរាល់ឆ្នាំ​។​

​លោក មាស សំអុល អរគុណ​ភាគី​វៀតណាម ដែល​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​យោធា​ក្នុង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​។ ក្រសួងការពារជាតិ បាន​សរសេរ​ពីស​ម្តី​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​ដូច្នេះ​ថា​៖«​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​បញ្ជូនទៅ​សិក្សា​បណ្តុះបណ្តាល​នៅ​វៀតណាម បច្ចុប្បន្ន​មាន​សមត្ថភាព ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ដ៏​ល្អ​របស់ខ្លួន​»៕

Tag:
 កម្ពុជា​-​វៀតណាម​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com