អត្ថបទពាណិជ្ជកម្ម
សំណាង​មក​តាម​មាត់​មែន​! ថា​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ យក​ហេង មានអី​ឈ្នះ​រង្វាន់​៤០​លាន​រៀល​ទាំង​ព្រលឹម​
18, Sep 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី ឈឿ​យ ឡាយ​ជា​អ្នកលក់​ចាប់ហួយ​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មានសំណាង​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​ចំនួន ៤០ លាន​រៀល​ទាំង​ព្រឹក​ព្រលឹម​មុន​បើក​លក់​កៅឆាយ​ទៅទៀត​។

​លោកស្រី​រៀបរាប់ថា​៖ «​ប្តី​ខ្ញុំ​តែងតែ​ញ៉ាំ​វើក WURKZ រាល់ថ្ងៃ ស្រាប់តែ​ថ្ងៃមួយ​គាត់​គាស់​ញុំ​ា​ទាំង​ព្រឹក​មុន​ភ្ញៀវ​កៅឆាយ​ទៀត ខ្ញុំ​ក៏​សួរថា​ម៉េច​បាន​ញុំ​ា​ទាំង​ព្រឹក​អ៊ីចឹង គាត់​ថា​គាស់​មុន​យក​ហេង អ្នកណា​ទៅ​ស្មាន​ដល់ គាស់​ភ្លាម​គាត់​ស្រែកថា​ត្រូវ​ហើយៗ​ត្រូវ​រង្វាន់​ធំ ខ្ញុំ​សឹង​មិន​ចង់​ជឿថា​សំណាង​មក​តាម​មាត់​អ៊ីចឹង​សោះ​”​។



​លោកស្រី​បន្តថា​៖ «​លុយ​៤០​លាន​រៀល​នេះ​មក​ចំពេល​ល្អ​ដែល​ខ្ញុំ​កំពុង​ត្រូវការ​លុយ​ចាំបាច់​យកមក​ធ្វើ​ផ្ទះ​តៀម​ថ្មី​របស់ខ្ញុំ ព្រោះ​គ្រឿង​ធ្វើ​ផ្ទះ​ខ្ញុំ​ទិញ​ជិត​រួច​អស់ហើយ​ខ្វះ​តែ​លុយ​ថែម​បន្តិចទៀត​។ ឥឡូវនេះ​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ផ្ទះ​ហើយ និង បាន​ពង្រីក​មុខរបរ​លក់ដូរ​របស់ខ្ញុំ​ទៀត​»៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com