កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Felix និង Ronaldo ប៉ះគ្នា ក្នុងជំនួប AT-Madrid ទល់ Juventus យប់​នេះ​
18, Sep 2019 , 6:29 pm        
រូបភាព
Atletico Madrid នឹង​បើកទ្វារ​កីឡដ្ឋាន Estadio Wanda Metropolitano ដើម្បី​ទទួលភ្ញៀវ Juventus ក្នុងជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D នៃ​ការប្រកួត​ពានរង្វាន់ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា វេលា​ម៉ោង ២:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ជំនួប​នេះ ក៏​មានការ​ប៉ះគ្នា​រវាង​តារា​ឆ្នើម​របស់​ព័រ​ទុយ​ហ្គា​ល់ពីរ​រូប​គឺ Cristiano Ronaldo និង​កីឡាករ​វ័យក្មេង Joao Felix ផងដែរ​។​



AT-Madrid បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​មិន​ធ្លាប់មាន​ដើម្បី​នាំយក​ខ្សែបម្រើ Joao Felix ពី Benfica នៅ​រដូវ​កាល​នេះ​ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១៤០​លាន​ដុល្លារ​អាមេរិក​។ ការបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​លើកដំបូង​សម្រាប់​ក្រុម Felix ត្រូវ​ប្រឈមមុខ​នឹង​សិស្ស​ច្បង Ronaldo ដែល​សមាជិក​ក្រុម Juventus នៅ​យប់​នេះ​។​



​ការ​ប៉ះគ្នា​រវាង AT-Madrid និង Juventus អាចជា​ការ​តទល់​គ្នា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ​ក្នុង​ក្របខណ្ឌ Champions League រដូវ​កាល​នេះ​។ Felix វ័យ​១៩​ឆ្នាំ ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​ស្នង​តំណែង​នៃ​ភាពល្បីល្បាញ​របស់ Ronaldo ដែលមាន​វ័យ​៣៤​ឆ្នាំ​ទៅហើយ ដ្បិត​ការបង្ហាញ​ខ្លួន​របស់​ខ្សែបម្រើ​វ័យក្មេង​រូបនេះ​កន្លងមក​ពិតជា​អស្ចារ្យ​។​

​ការជួបគ្នា​របស់ Super Star ទាំងពីរ ក៏​ជាការ​ទន្ទឹងរង់ចាំ​រប​ស់​អ្នកតាមដាន​វិស័យ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​ផងដែរ​។ ក្រុម​អ្នកគាំទ្រ​ពិតជា​ចង់ដឹង​ពី​កម្រិត​លេង​របស់​ពួកគេ ហើយក៏​ចង់ដឹងថា AT-Madrid ឬ Juventus ដែល​អាច​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​នេះ​៕

សម្រាប់ជំនួបគូផ្សេងទៀត៖



Tag:
 UEFA Champions League
  Cristiano Ronaldo
  Joao Felix
© រក្សាសិទ្ធិដោយ thmeythmey.com