អត្ថបទពាណិជ្ជកម្ម
ដល់ក​! ក្រុមហ៊ុន OPPO លេង​មែនទែន​ហើយ​! បញ្ចេញ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ម្តង​៣
19, Sep 2019 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ ក្រុមហ៊ុន​ផ្គត់ផ្គង់ Smart Device ឈានមុខ​គេ OPPO បានប្រកាស​ដាក់ចេញ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី ចំនួន​៣ គឺ 65W SuperVOOC Fast Charge 2.0, 30W Wireless VOOC Flash Charge និង VOOC Flash Charge 4.0 ដើម្បី​ពង្រឹង​មុខងារ​សាក​ថ្ម​លឿន សម្រាប់​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត យុគសម័យ 5G​។



​ការសម្ពោធ​នូវ​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​ម្តង​៣​ព្រម​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ស៊ិន​ជិន​ប្រទេស​ចិន​ដែល​បាន​អធិប្បាយ​យ៉ាង​លម្អិត​ដូចខាងក្រោម​៖

១. បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី «65W SuperVOOC 2.0» ជា​ដំណោះស្រាយ​សាក​ថ្ម ឈានមុខ​គេ​បំផុត​នៅលើ​ពិភពលោក មាន​សមត្ថភាព​សាក​ថាមពល​ថ្ម​បាន ៤០០០ mAh ក្នុង​រយៈពេល​ត្រឹមតែ ៣០ នាទី នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​ស្មា​ត​ហ្វូ​ន Reno Ace​។
២. The 30W Wireless VOOC គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ (wireless charge) ល្អ​បំផុត​មួយ​នៅលើ​ទីផ្សារ​។
៣. VOOC Flash Charge 4.0 គឺជា​បច្ចេកវិទ្យា​សាក​ថ្ម​ជំនាន់​ចុងក្រោយ ដែល​នឹងត្រូវ​បំពាក់​នៅលើ​ស្មា​ត​ហ្វូ​ន OPPO K5​។



​លោក Zhang Jialiang ប្រធាន​ក្រុម​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​របស់ OPPO បាន​និយាយថា « បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge របស់ OPPO បាន​ផ្លាស់ប្តូរ និង​ផ្តល់នូវ​បទពិសោធន៍​សាក​ថ្ម​ចុងក្រោយ​ដល់​អ្នកប្រើប្រាស់​ជាង ១៤៥ លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។ នាពេល​អនាគត OPPO នឹង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ VOOC, SuperVOOC និង Wireless VOOC ដើម្បី​បំពេញតម្រូវការ​អ្នកប្រើប្រាស់​ក្នុង​រូបភាព​ផ្សេងៗ​គ្នា​» ។​





​សម្រាប់​ព័ត៌មាន​លម្អិត ទស្សនា​នូវ​វីដេអូ​ខាងក្រោម​នេះ​៖


(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com