អត្ថបទពាណិជ្ជកម្ម
ក្មួយ​ស្រី​ប្រឡង​បាក់​ឌុប​ជាប់​ហៅ​ពូ​ទៅ​ពិសា​អាហារ​នៅ​ហាង ដូច​ហៅ​ឱ្យ​ត្រូវ​រង្វាន់​រថយន្ត Mazda របស់​គោ​ជល់​
19, Sep 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អ្នកលក់​និង​ធ្វើ​គ្រឿងអលង្ការ​មាស​ម្នា​ក់នៅ​ខេត្តកំពង់ស្ពឺ​បាន​ត្រូវ​រង្វាន់​ធំ របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គោ​ជល់ គឺ​រថយន្ត Mazda Eclipse នៅពេលដែល​លោក​ទៅ​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​គ្រួសារ​ក្មួយ​ស្រី​របស់គាត់ ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ នៅវេលា​ម៉ោង​៨​យប់​កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ភោជនីយដ្ឋាន ថុល គាង ស្ថិតក្នុង ឃុំ​ស្វាយ​រំពា ស្រុក​បរ​សេធ ខេត្តកំពង់ស្ពឺ​។​

​អ្នកឈ្នះ​មហា​រង្វាន់ រថយន្ត Mazda Eclipse ឆ្នាំ​២០១៩ មាន​ឈ្មោះថា ជេ​ត ស្រេង អាយុ ៣៧​ឆ្នាំ មាន​មុខរបរ​ជាជាង លក់ និង​ធ្វើ​គ្រឿងអលង្ការ​មាស  រស់នៅ​ឃុំ ស្វាយ​រំពា ស្រុក​បរ​សេធ ខេត្តកំពង់ស្ពឺ​។ លោក​បាន​និយាយថា លោក​បាន​ត្រូវ​រង្វាន់​រថយន្ត​នេះ នៅពេលដែល​លោក ត្រូវបាន​គ្រួសារ​ក្មួយ​ស្រី​អញ្ជើញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច នៅក្នុង​ភោជនីយដ្ឋាន ថុល គាង ដែលមាន​ក្រុមគ្រួសារ​លោក និង​បងប្អូន​ផ្សេងៗ​ទៀត​ប្រហែល​មាន​គ្នា​២០​នាក់​។ លោក​បន្តថា នៅពេលដែល​ទៅដល់​ហាង​នោះ​ភ្លាម​គេ​លើក​ភេសជ្ជៈ​ដែល​ដាក់​ក្នុង​ក​ញ្ជ្រែ​ង បី​បួ​នក​ញ្ជ្រែ​ង​តាម​តុ​។ ដោយ​ធ្វើ​គ្រឿងមាស​អស់កម្លាំង​ពីថ្ងៃ​គាត់​ក៏​ឱ្យ​ភរិយា យក​គោ​ជល់​ដែលមាន​នៅក្នុង​ក​ញ្ជ្រែ​ង​នោះ​គាស់​ឱ្យ​គាត់​ពិសារ ស្រាប់​ពេលដែល​ភរិយា​គាត់​គាស់​ភ្លាម ឃើញ​មាន​រូប​ប្លែក​ខុសធម្មតា ដល់ពេល​ពិនិត្យមើល​គាត់ ឃើញ​មាន​រូប​ឡាន ប្រពន្ធ​គាត់​ស្រែក​ឡើង​ភ្លាត់​សំឡេង ថា “​ឡាន​…! ឡាន​…!”​។​



​ភ្លាមៗ គាត់​បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន​តាម​លេខ​ដែលមាន​នៅលើ​កំប៉ុង ភ្លាមនោះ​ក្រុមហ៊ុន​បាន​ទាក់ទង​គាត់​ឱ្យ​ផ្ញើរ​រូប​ក្រវិល​ចូលក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​គោ​ជល់ ហើយ​បាន​ប្រាប់​វិញ​ថា​ពិតជា​ត្រឹមត្រូវ​មែន និង​ឱ្យ​ក្រុមការងារ​ទាក់ទង​រូបគាត់​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ធ្វើឯកសារ​សម្រាប់​បើក​រង្វាន់​។ ហើយ​អ្វីដែល​អស្ចារ្យ​ជាងនេះទៀត​នោះ​ម្ចាស់​ភោជនីយដ្ឋាន​ដែល​លក់​គោ​ជល់​ឱ្យ​អ្នក​ត្រូវបាន​រង្វាន់​រថយន្ត ក៏មាន​សំណាង​ទទួល​ទឹកប្រាក់ ១០ លាន​រៀល​ពី​ក្រុមហ៊ុន​គោ​ជល់​ផងដែរ​។

​គេ​ថា​សំណាង​ពិតជា​មាន​មែន ដូច​ពាក្យ​ថា​អ្នកលក់​បាន​លុយ អ្នក​ផឹក​បាន​ឡាន​។ សម្រាប់​អ្នក​ដែល​មិនទាន់​មានសំណាង កុំ​ទាន់​អស់សង្ឃឹម ព្រោះថា​គោ​ជល់​នៅមាន​រង្វាន់​ជាច្រើន​គ្រឿង​ទៀត​រង់ចាំ​លោកអ្នក​ដូចជា ឡាន​ម៉ា​ស្ដា អេ​ឃ្លី​ប​ឆ្នាំ​២០១៩ លុយ​សុទ្ធ ៥០០ ដុល្លារ ១០០ ដុល្លារ និង​រង្វាន់​មួយ​កំប៉ុង ជាច្រើន​រង្វាន់​ទៀត​ដែល​នៅ​រង់ចាំ​លោកអ្នក​។

#​គោ​ជល់​ពិសា​រាល់ថ្ងៃ​ឈ្នះ​រង្វាន់​រាល់ថ្ងៃ #​គោ​ជល់​រង្វាន់​ធំជាងគេ​ចែក​ពិត #​គោ​ជល់​តើ​អ្នកតស៊ូ​ដើម្បី​អ្នកណា​?







(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com