សិល្បៈអន្តរជាតិ
អន្តរជាតិ
Kodi Lee យុវជន​ពិការភ្នែក និង​អូ​ទី​ស្សឹម ក្លាយជា​ម្ចាស់​ពាន America’s Got Talent
19, Sep 2019 , 11:29 am        
រូបភាព
Kodi Lee ក្លាយជាម្ចាស់ពាន AGT រដូវកាលទី១៤ ដោយមាន​ម្តាយ​តែងតែផ្តល់កម្លាំង​ចិត្ត។ រូបថត AGT
Kodi Lee ក្លាយជាម្ចាស់ពាន AGT រដូវកាលទី១៤ ដោយមាន​ម្តាយ​តែងតែផ្តល់កម្លាំង​ចិត្ត។ រូបថត AGT
ដោយ: ថ្មីៗ
​ក្រោយ​ការប្រកួតប្រជែង​អស់​រយៈពេល​ជាច្រើន​សប្តាហ៍ Kodi Lee អាយុ​២២​ឆ្នាំ ដែល​កើត​បញ្ហា​អូ​ទី​ស្សឹម បាន​ក្លាយជា​ម្ចាស់​ពាន America’s Got Talent រដូវ​កាល​ទី​១៤ ដោយមាន​ទឹកប្រាក់​ចំនួន​១​លាន​ដុល្លារ​អាមេរិក​។ AGT ជា​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​ដ៏​ធំ​របស់​អាមេរិក និង​លើ​ពិភពលោក ដែលមាន​លោក Simon Cowell លោក Howie Mandel អ្នកស្រី Julianne Hough និង Grabrielle Union ជា​ចៅក្រម រីឯ​លោក Terry Crews ជា​ពិធីករ​។​



AGT រដូវ​កាល​ទី​១៤ បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៨ ខែឧសភា ដល់​ថ្ងៃទី​១៨ ខែកញ្ញា ដែល​ផ្សាយ​នៅលើ​ទូរទស្សន៍ NBC​។ បេក្ខជន​៧២​នាក់​/​ក្រុម ដែលមាន​ទេពកោសល្យ​ផ្សេងៗ​គ្នា បាន​ចូលរួម​ប្រកួតប្រជែង​។ Kodi ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​ក្រុម​រាំ និង​សម្តែង Detroit Youth Choir​។



អ្នក​និយាយ​កំប្លែង Ryan Niemiller បាន​លេខ​៣ ក្រុម​រាំ​ឥណ្ឌា V.Unbeatable បាន​លេខ​៤ និង​ក្រុម Quartet Voices of Service បាន​លេខ​៥​។ ក្រុម​ដែល​ស្ថិតក្នុង​ចំណោម Top 10 មាន អ្នកចម្រៀង​អូ​ប៉េ​រ៉ា Emanne Beasha, អ្នក​កូតវីយូឡុង Tyler Butler-Figueroa ក្រុម​រាំ Light Balance Kids អ្នកចម្រៀង Benicio Bryant និង​ក្រុម​ពី​អាហ្វ្រិក​ខាងត្បូង Ndlovu Youth Choir​។​

​នៅ​វគ្គ Audition ដំបូង Kodi បកស្រាយ​បទ «A Song for You» របស់ Leon Russell ជាមួយនឹង​ការប្រគំ​ព្យា​ណូ​ដោយ​ខ្លួនឯង​។ សមត្ថភាព​ដ៏​អស្ចារ្យ​នេះ បានធ្វើ​ឲ្យ​គេ​ទៅ​វគ្គ​ផ្សាយ​ផ្ទាល់ (Live Show) ដោយ​ស្វ័យប្រវត្តិ ក្រោយ​ទទួលបាន​ប៊ូ​តុង​មាស​ពី​ចៅក្រម Gabrielle Union​។​



​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Kodi ច្រៀង និង​ប្រគំ​បទ «Bridge Over Troubled Water» របស់ Simon និង Garfunkel​។​



ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Kodi ច្រៀង និង​ប្រគំ​បទ «You Are The Reason» របស់ Calum Scott



​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Kodi ច្រៀង និង​ប្រគំ​បទ «Lost Without You» របស់ Freya Ridings



ជាមួយគ្នានេះ Kodi Kodi Lee បាន​បកស្រាយ​បទ «You Are The Reason» ជាថ្មី ជាមួយ​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អង់គ្លេស Leona Lewis ផងដែរ​។​



© រក្សាសិទ្ធិដោយ thmeythmey.com