ជាតិ
លោក ឃួ​ង ស្រេង​៖ ថ្ងៃមុខ ផ្លូវ​នៅ​ភ្នំពេញ គឺ​ឯកទិស
19, Sep 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ទៅជា​ផ្លូវ​ឯកទិស (One Way) នា​ថ្ងៃ​អនាគត​។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ ពេល​លោក កំពុងស្ថិត​ក្នុង​ស្ថានទូត​បារាំង ដើម្បី​ទស្សនា​ឧទ្យាន​ស្ថានទូត​បារាំង កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩​។



​លោក ឃួ​ង ស្រេង លើកឡើងថា ប្រយោជន៍​ដ៏​សំខាន់​នៃ​ផ្លូវ​ឯកទិស គឺ​ធ្វើ​ឲ្យ​ចរាចរណ៍ ដំណើរការ​ជានិច្ច ហើយ​មិន​ជាប់​គាំ​នោះទេ​។ លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង ត្រូវធ្វើ​យ៉ាងណា ឲ្យ​ផ្លូវ​ហ្នឹង [​ក្លាយជា​] ផ្លូវ​ឯកទិស​»​។ តែ​លោក ពុំបាន​បញ្ជាក់​ឡើយ​ថា គម្រោង​នេះ នឹង​អាច​សម្រេចបាន​នៅ​ឆ្នាំ​ណា​។ 

​សំឡេង​លោក ឃួ​ង ស្រេង៖




​លោក ឃួ​ង ស្រេង បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏មាន​បំណង​បែងចែក​ផ្លូវ​ដាច់ដោយឡែក​សម្រាប់​រថ​យន្ត​ក្រុង​សាធារណៈ​ផងដែរ ដើម្បី​អាចធ្វើ​ដំណើរ​ទាន់ពេលវេលា​។ អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បន្ថែម បើ​អាចធ្វើ​ដំណើរ​ទាន់ពេលវេលា​នោះ ប្រជាពលរដ្ឋ នឹង​ងាក​មក ជិះ​រថយន្តក្រុង​សាធារណៈ ហើយ​កាត់បន្ថយ ការ​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​៕
អត្ថបទទាក់ទង



Tag:
 ចរាចរណ៍​
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com