អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo NEX 3 Series នឹង​ផ្តល់​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​បំផុត​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា 5G
19, Sep 2019 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រកាស​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​មួយ នៅក្នុង​ទីក្រុង​ស៊ា​ង​ហៃ ប្រទេស​ចិន​។ ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន  vivo សម្រាប់​បច្ចេកវិទ្យា​ថ្មីៗ​នាពេល​អនាគត​នោះ ស្មា​ត​ហ្វូ​ន​ត្រកូល NEX 3 series នេះ នឹង​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា 5G និង 4G ដែល​នេះ គឺជា​ការបង្ហាញ​អំពី​ភាព​ច្នៃប្រឌិត​ថ្មី និង​ការកំណត់​សារជាថ្មី​ឡើងវិញ ទៅលើ​ស្តង់ដារ​សម្រាប់​ស្មា​ត​ហ្វូ​ន Flagships ជាច្រើន​របស់ខ្លួន និង​បទពិសោធន៍​នៃ​ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន ជាមួយនឹង​ភាព​អស្ចារ្យ​បំផុត​ថែម​ទៀតផង​។​

​ជាមួយនឹង​ការភ្ជាប់​បច្ចេកវិទ្យា 5G ឈានមុខ​គេ​របស់​ក្រុមហ៊ុន VIVO នេះ គំនិត​ទៅលើ​ការ​ឌី​ស្សាញ​អេក្រង់ ដែលមាន​ភាព​ច្នៃប្រឌិត​ខ្ពស់ និង​កម្មវិធី​ឆ្លាត​វៃ​ជាច្រើន​នោះ ស្មា​ត​ហ្វូ​ន​ត្រកូល NEX 3 series ជួយ​បង្កើន​ទៅលើ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់ កាន់តែ​អស្ចារ្យ​ឈាន​ទៅមុខ​មួយកម្រិត​ទៀត និង​ការបន្ថែម​នូវ​ភាពឈ្លាសវៃ​ថ្មី សម្រាប់​ស្មា​ត​ហ្វូ​ន​លំដាប់ Flagships នេះ ។​



​លោក  Spark Ni អនុប្រធាន​ធាន់​ខ្ពស់​របស់​ក្រុមហ៊ុន vivo បាន​និយាយថា​«​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 series នេះ គឺជា​ការបង្ហាញ​អំពី​សក្ខីភាព នៃ​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo សម្រាប់​ការ​ឌី​ស្សាញ​ស្មា​ត​ហ្វូ​ន​នាពេលខាងមុខ និង​ការអភិវឌ្ឍ​ថ្មី​នោះ​។ វា​បង្ហាញ​អំពី​ការបន្ត​ទៅលើ​ភាព​ច្នៃប្រឌិត និង​ការ​ឆ្ពោះទៅកាន់​ទម្រង់​មួយ ដែល​គ្មាន​ដែន​កំណត់​នោះទេ ជាមួយនឹង​ភាពល្អ​ឥតខ្ចោះ តាមរយៈ​ការផ្តល់​ឲ្យ​អ្នកប្រើប្រាស់ នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ និង​បទពិសោធន៍​នៃ​ភាព​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​បំផុត​នោះ​។​
​ជាមួយនឹង​ការនាំយក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី DNA នៃ​ម៉ាក​យីហោ NEX នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 series នេះ​នាំយក​នូវ​បទពិសោធន៍​នៃ​ការប្រើប្រាស់​ដ៏​ល្អ​បំផុត សម្រាប់​ស្មា​ត​ហ្វូ​ន និង​ស្មា​ត​ហ្វូ​ន​លំដាប់ Flagships ជាច្រើន​ដែល​ល្អ​បំផុត នៅក្នុងពេល​បច្ចុប្បន្ន ហើយ​វា​នឹង​ឈានមុខ​គេ នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន នៅក្នុង​ដំណាក់កាល​នៃ​បច្ចេកវិទ្យា 5G នេះ​»​។​



​ផ្អែកទៅលើ​ការកសាង​ទៅលើ​ភាព​ជំនាញ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo សម្រាប់​ផ្នែក 5G R&D នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 5G នេះ​នាំយក​នូវ​សមត្ថភាព​ជាច្រើន ដែល​ឈានមុខ​គេ​នៅក្នុង​ការតភ្ជាប់​ទៅលើ​បច្ចេកវិទ្យា 5G និង​ការធានា​ទៅលើ​បទពិសោធន៍​នៃ​ការប្រើប្រាស់ ទៅលើ​បណ្តាញ Network នេះ​។ វា​មានការ​ឌី​ស្សាញ​ទៅលើ​អង់​តែ​ន​ថ្មី​របស់​ក្រុមហ៊ុន vivo ដែលមាន​ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដែល​ធ្វើការ​អភិវឌ្ឍ​ដោយ vivo ដូចជា​ការ​ឌី​ស្សាញ​ទៅលើ 5G-6 អង់​តែ​ន​សម្រាប់​ការពង្រឹង​ទៅលើ​រលកសញ្ញា​របស់​វា​ថែមទៀត​។

ជាមួយនឹង​ការបំពាក់​នូវ​បន្ទះ​ឈី​ប Snapdragon 855 Plus សម្រាប់​ដំណោះស្រាយ​ទៅលើ​បច្ចេកវិទ្យា 5G ដំបូង​បំផុត​របស់ Qualcomm និង​ម៉េ​មូ​រី UFS 3.0 high-speed flash memory នោះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 5G ផ្តល់​ឲ្យ​នូវ​សមត្ថភាព​ក្នុងការ​គណនា​បាន​លឿន និង​ល្បឿន​នៃ​ការ​ដោ​ន​ឡូត​បាន​លឿន​បំផុត ដែលមាន​កម្រិត​ខ្ពស់ជាង 1Gbps និង​ស្ថិរភាព​ទៅលើ​បណ្តាញ Network ថែមទៀត​។



​សម្រាប់​បច្ចេកវិទ្យា dual WLAN Acceleration technology នៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 5G នេះ​អាច​ប្រើប្រាស់​នូវ​រលកសញ្ញា Wi-Fi signal networks ចំនួន 2 នៅក្នុងពេល​តែមួយ ដើម្បី​ធ្វើការ​បង្កើន​នូវ​ល្បឿន​លឿន កាន់តែ​អស្ចារ្យ​ថែមទៀត​។ នៅ​ក្នុងការ​ទ្រទ្រង់​ទៅលើ​ការប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា 5G នេះ vivo ក៏​ប្រើប្រាស់​នូវ​ថាមពល​ថ្ម​ធំ ទំហំ​ដល់​ទៅ 4500mAh ដែល​មានន័យថា អ្នក​អាច​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នេះ​បាន​ពេញ​មួយថ្ងៃ​។ ជាពិសេស​ជាមួយនឹង​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​ថ្ម​លឿន vivo Super FlashCharge 44W និង​បច្ចេកវិទ្យា​សន្សំសំចៃ​ថាមពល​ថ្ម C-DRX power-saving technologies អាច​ធានា ទៅលើ​ការ​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ខ្ពស់​ថែមទៀត​។ សម្រាប់​ប្រព័ន្ធ Vapor Chamber Cooling System អាចធ្វើ​ឲ្យ​ម៉ាស៊ីន​នេះ​ត្រជាក់​បានល្អ​មែនទែន ទោះបីជា​អ្នកប្រើប្រាស់​នូវ​បច្ចេកវិទ្យា 5G នេះ​ក៏ដោយ​។​



​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 5G នេះ​មានភ្ជាប់​ជាមួយនឹង​រ៉េ​ម​ទំហំ 8GB និង​12GB ជាមួយ​មេម៉ូរី 256GB storage ហើយ​វា​ក៏​ទ្រទ្រង់​ជាមួយនឹង​ប្រព័ន្ធ NFC ផងដែរ​។ ជាមួយនឹង​បច្ចេកវិទ្យា 5G ដែល​ឈានមុខ​គេ នៅលើ​ស្មា​ត​ហ្វូ​ន NEX 3 5G នេះ គឺជា​ការអភិវឌ្ឍ​យ៉ាងយូរ​របស់​ក្រុមហ៊ុន vivo នៅក្នុង​បច្ចេកវិទ្យា​ទំនាក់ទំនង​ជំនាន់​ថ្មី​នេះ​។ ក្រុមហ៊ុន vivo គឺជា​ក្រុមហ៊ុន​នាំមុខគេ នៅក្នុង​ការត្រួសត្រាយ​ទៅលើ​បច្ចេកវិទ្យា 5G នេះ និង​ការចូលរួម​ទៅលើ​ស្តង់ដារ 3GPP 5G ផងដែរ​។ ស្មា​ត​ហ្វូ​ន NEX 3 5G នឹង​ក្លាយជា​ស្មា​ត​ហ្វូ​ន​មួយ នៅក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន 5G ជាច្រើន​ដែល​នឹងធ្វើ​ការផលិត​ទ្រង់ទ្រាយ​ធំ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​នៅលើ​ទីផ្សារ​។ បើ​និយាយ​អំពី​ផ្នែក​ខាងក្រោយ របស់​ស្មា​ត​ហ្វូ​ន NEX 3 5G នេះ គេ​សង្ក​ត​ឃើញ​មាន​កាមេរ៉ា​ចំនួន 3 គ្រាប់​ដែល​ហៅថា ជា​ប្រព័ន្ធ​កាមេរ៉ា Lunar Ring Camera System ដែលមាន​កាមេរ៉ា​គោល ទំហំ 64MP+13MPwide-angle+13MP telescopic ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ផ្តិត​រូបភាព​បាន​ច្បាស់​មិនធម្មតា​នោះទេ​។ បន្ថែម​ពីនេះ​ទៀត​នោះ ក្រុមហ៊ុន vivo ក៏​បង្ហាញ​នូវ​កាស​ស្តាប់ Bluetooth earphone ដំបូង​បំផុត​របស់ខ្លួន ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​នោះ គឺ vivo True Wireless Stereo (TWS) Earphone ដែលមាន​ប្រព័ន្ធ​សំឡេង​លឺ​ច្បាស់ ជាមួយនឹង​បច្ចេកវិទ្យា Qualcomm Bluetooth platform ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី NEX 3 series នេះ​នឹង​បង្ហាញខ្លួន​នៅក្នុង​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និង​ទីផ្សារ​ផ្សេងទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com