ជាតិ
ពីនេះ ពីនោះ
សរសេរ​ជា​«​វិញ្ញាបនបត្រ​»​ទើបត្រូវ មិនត្រូវ​សរសេរ​ជា​«​វិ​ញ្ញា​ប័ន​ប​ត្រ​»​ឬ​«​វិ​ញ្ញា​ប័ន​ប័ត្រ​»​ឡើយ​
16, Aug 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​វចនានុក្រម​ខ្មែរ​មានតែ​ពាក្យ​«​វិញ្ញាបនបត្រ​»​ទេ​ទើបត្រូវ ចំណែក​«​វិ​ញ្ញា​ប័ន​ប​ត្រ​» ឬ​«​វិ​ញ្ញា​ប័ន​ប័ត្រ​»​វិញ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។ សម្រាប់​អ្នក​ដែលមាន​ទម្លាប់​សរសេរ​ខុស ត្រូវ​បែរ​ត្រឡប់មក​សរសេរ​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​វិញ​ទើប​ជាការ​ប្រសើរ​។



«​វិញ្ញាបនបត្រ​»​មានន័យថា សំបុត្រ​បញ្ជាក់​,​លិខិតបញ្ជាក់​សេចក្តី​,​លិខិត​របស់​អ្នករាជការ​មាន​សមត្ថកិច្ច​ដែល​បញ្ជាក់​ពី​រឿង​អ្វីមួយ​។ ឧទាហរណ៍​៖ វិញ្ញាបនបត្រ​នៃ​កិរិយា​មារ​ឃាទ សញ្ញាបត្រ​ចេញ​ឲ្យ​ជា​ព័ស្តុតាង​ដល់​និស្សិត​ដែល​ប្រឡង​ជាប់​។​

«​វិញ្ញាបនបត្រ​» មានន័យ​ខុសពី​«​សញ្ញាបត្រ​»​ដែល​មានន័យថា​ក្រដាស​កំណត់ហេតុ​សម្គាល់​ចំណេះវិជ្ជា ចេញ​ជា​ត្រា​តាំង​ឲ្យ​ជា​ព័ស្តុតាង​ដល់​អ្នករៀន​ដែល​ប្រឡង​ជាប់ មានអំណាច​ត្រូវ​ទទួលយក​(​តាម​លក្ខណ​ប្ប​ញ្ញ​តិ្ត​)៕ 


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com