អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ផ្តល់​ការបញ្ចុះ​តម្លៃ​ទៅលើ​ម៉ូ​ឌែ​ល Y15
20, Sep 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បានមក​ដល់​ហើយ​! តើ​អ្នក​ទាំងអស់គ្នា បាន​ត្រៀមខ្លួន​ជាមួយនឹង​ដំណើរ​កម្សាន្ត ហើយ​បាន​ត្រៀម​កាដូ​ជូន​មនុស្ស​ជាទី​ស្រលាញ់ និង​អ្នកមានគុណ​ហើយ​ឬ​នៅ​? គិត​យ៉ាង​មិច​ដែរ បើសិនជា​យើង​ជ្រើសរើស​ស្មា​ត​ហ្វូ​ន ជូនទៅ​កាន់​ពួកគាត់​?

​ឱកាស​ពិសេស​បានមក​ដល់​ហើយ ដោយ​នៅក្នុង​កំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo នឹង​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ ទៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល vivo Y15 ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នេះ​តទៅ ពី​តម្លៃ $189 នៅសល់​ត្រឹមតែ $179 តែប៉ុណ្ណោះ​។ ហើយ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន vivo Y15 នេះ លោក​អ្នកនឹង​ទទួលបាន​កាដូ Power Bank ដ៏​ស្រស់ស្អាត​មួយ​ផងដែរ​។​



​ខាងក្រោម​នេះ គឺជា​លក្ខណៈពិសេស​រប​ស់​ស្មា​ត​ហ្វូ​ន vivo Y15 ៖

-​    ​អេក្រង់​ទំហំ 6.35 អ៊ី​ញ Halo Fullview™Display ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 720 x 1544 HD+ លាតសន្ធឹង​ប្រមាណ 89% នៃ​ផ្ទៃ​ខាងមុខ​
-​    ​ប្រើ​បន្ទះ​ឈី​ប MT6762
-​    ​CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz
-​    ​មាន​រ៉េ​ម 4GB អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​អាច​ថែម​ក្រៅ​បាន 256GB
-​    ​មាន​ទំហំ​ថ្ម​ធំ 5000 mAh
-​    ​ដំណើរការ​ដោយ Android 9.0 និង​ស្បែក Interface ប្រភេទ Funtouch OS 9
-​    ​មាន​កាមេរ៉ា​មុខ​ទំហំ 16MP, កាមេរ៉ា​ក្រោយបី​គ្រាប់ (13MP + 8MP + 2MP)
-​    ​អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
-​    ​មានមុខ​ងារ Face Unlock + Finger Print
-​    ​មាន​ជម្រើស​ពីរ​ពណ៌ Aqua Blue , Burgundy Red

​រាល់​អតិថិជន ដែល​កំពុងតែ​ស្វែងរក​នូវ​ស្មា​ត​ហ្វូ​ន មានតម្លៃ​សមរម្យ ធូរ​ថ្លៃ ហើយ​មាន​សមត្ថភាព​ខ្ពស់ នៅចាំ​អ៊ី​ទៀត vivo Y15 ពិតជា​ជម្រើស​ដ៏​សាក​សម​បំផុត​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com