ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
រយៈពេល៥ឆ្នាំ មន្ទីរសំរាកព្យាបាល កម្ពុជា បានជួយសម្រេចក្តីប្រាថ្នា និងផ្ដល់សុភមង្គលពេញលេញជូនគ្រួសារនៃអ្នកជំងឺរបស់ខ្លួនជាង៦០ភាគរយ
20, Sep 2019 ,
2:40 pm
រូបភាព
×
ដោយ:
ថ្មីៗ
នៅថ្ងៃទី១៨ ខែកញ្ញា មន្ទីរសម្រាកព្យាបាល កម្ពុជា បានប្រារព្ធខួប៥ឆ្នាំរបស់ខ្លួន ក្នុងដំណើរការជាមន្ទីរសម្រាកព្យាបាល ដែលផ្តល់ប្រឹក្សា និងការព្យាបាល ការលំបាកមានកូន រោគស្ត្រីនិងសម្ភព។
ក្នុងរយៈពេល៥ឆ្នាំនេះ មន្ទីរសម្រាកព្យាបាល កម្ពុជា បានផ្តល់ដំណោះស្រាយវេជ្ជសាស្ត្រសម្រាប់គូស្វាមីភរិយា និងគ្រួសារ ដែលធ្លាប់តែអស់សង្ឃឹម បាក់ទឹកចិត្តដោយសារតែជំងឺលំបាកមានកូន ឲ្យមានឱកាសបានជួបពិគ្រោះ និងព្យាលបាល ជាមួយវេជ្ជបណ្ឌិតឯកទេសរបស់ខ្លួន។
យោងតាមស្ថិតិ ជាង ៦០% នៃអ្នកជំងឺដែលបានសម្រេចក្តីប្រាថ្នា មានភាពកក់ក្តៅក្នុងគ្រួសារ និងសុភមង្គលពេញលេញ បន្ទាប់ពីមានបុត្រធីតាដូចបំណង។
ក្នុងនោះគណៈគ្រប់គ្រងរបស់មន្ទីរសម្រាកព្យាបាល កម្ពុជា បានបញ្ជាក់ថា៖«លទ្ធផល និងលទ្ធភាព ដែលយើងសម្រេចបានស្មើប្រទេសជឿនលឿន គឺដោយសារមានការគាំទ្រ លើកទឹកចិត្ត និងជឿជាក់ពីសំណាក់ប្រជាជនខ្មែរ។ ហើយក្រុមវេជ្ជបណ្ឌិតឯកទេស និងបុគ្គលិកគ្រប់ផ្នែកប្រកាន់នូវគោលការណ៍ចំនួន៥ រួមមាន ការគោរពឲ្យតម្លៃគ្នាទាំងបុគ្គលិក និងអ្នកជំងឺ ការព្យាបាលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ការទទួលខុសត្រូវខាងបច្ចេកទេសវេជ្ជសាស្ត្រ សុចរិតភាពក្នុងវិជ្ជាជីវៈសុខាភិបាល និងការសហការល្អ ជាមួយគ្រប់ភាគីពាក់ព័ន្ធ។
គណៈគ្រប់គ្រង ក៏បានបន្តថ្លែងអំណរគុណ ដល់អ្នកជំងឺដែលបានជ្រើសរើសផ្តល់ទំនុកចិត្តដល់មន្ទីរសម្រាកព្យាបាល កម្ពុជា ព្រមទាំងបានកោតសរសើរដល់បុគ្គលិកទាំងអស់ ដែលបានបំពេញតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល កម្ពុជា ធ្លាប់ទទួលបានពានរង្វាន់ ជាមន្ទីរពេទ្យដែលមានគុណភាពល្អបំផុត ពីសមាគមវេជ្ជសាស្ត្រអឺរ៉ុបនៅទីក្រុង លូហ្សឺន ប្រទេសស្វីស កាលពីឆ្នាំ២០១៧។ ហើយនៅខែសីហាថ្មីៗនេះដែរ មន្ទីរសំរាកព្យាបាល កម្ពុជា ក៏បានទទួលពានរង្វាន់សេវាកម្មមន្ទីរពេទ្យឆ្នើម និងឈានមុខ ពីសហព័ន្ធពាណិជ្ជកម្មពិភពលោក ដែលមានទីតាំងនៅសហរដ្ឋអាមេរិកផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម