ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ប្រធាន​សមាគម​អចលនទ្រព្យ ប្រាប់​គន្លឹះ​ទិញ​ដី​
20, Sep 2019 , 9:39 pm        
រូបភាព
ដោយ:
​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​ចែករំលែក​គំនិត​អំពី​ការទិញ​ដីធ្លី​សម្រាប់​ទុក​លក់​យកចំណេញ​។ ទី​១. លោក​ប្រាប់ថា គេ​ត្រូវ​បើក​«​គម្ពីរ​ចាក់​»​។ លោក​រៀបរាប់ថា អ្នកទិញ​ដី​ត្រូវ​ប្រមូល​ព័ត៌មាន​តាម​ដែល​អាចធ្វើ​បាន​ពី​ទីតាំង​ភូមិសាស្ត្រ​នោះ​សិន​។ គេ​ត្រូវ​រកមើល​ផែនការ​អភិវឌ្ឍ​នៅ​ទីនោះ មិនថាតែ​ផែនការ​របស់​រដ្ឋាភិបាល​នោះទេ តែ​សូម្បី​ផែនការ​តូចៗ​ដូចជា​ធ្វើ​ផ្លូវ​ជាដើម​របស់​ឃុំ​សង្កាត់​។ ​ទី​២. តើ​គេ​គួរ​ទិញ​ដី​នៅ​ទីតាំង​បែបណា​? អ្នកខ្លះ​ទិញ​ក្បែរ​គម្រោង​បុរី​ធំៗ​។ ត្រង់នេះ លោក ច្រឹ​ក សុខ​នី​ម ប្រាប់​ឲ្យ​ប្រយ័ត្នប្រយែង ព្រោះ​អាចមាន​ផល​លំបាក​ផ្សេងៗ ដូចជា លែងមាន​ផ្លូវ​ចូលដល់​ដី​របស់ខ្លួន​ជាដើម​។ ដោយឡែក​បើ​គេ​ទិញ​ដី​នៅ​ប្លុក​ដែល​សម្បូរ​ប្រជាពលរដ្ឋ​រស់នៅ លោក សុខ​នី​ម ថា​ជា​ជម្រើស​ល្អ ដែល​គេ​អាច​ទិញ​ចូល​លក់​ចេញ​យកចំណេញ បាន​ងាយស្រួល​។​


អត្ថបទទាក់ទង

​សូម​ស្ដាប់​ប្រសាសន៍​លោក ច្រឹ​ក សុខ​នី​ម ៖



Tag:
 ដី​
  អចលនទ្រព្យ​
  ដីឡូត៍​
  ច្រឹ​ក សុខ​នី​ម​
© រក្សាសិទ្ធិដោយ thmeythmey.com