ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប្រាក់ចំណេញបន្ទាប់បន្សំរបស់ Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង១២ក្នុងពិភពលោក
20, Sep 2019 ,
4:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ហូជីមិញ ថ្ងៃទី២០ ខែកញ្ញា៖ លទ្ធផលអាជីវកម្មបន្ទាប់ពីសវនកម្ម សម្រាប់ពាក់កណ្តាលឆ្នាំដំ បូងនៃឆ្នាំ២០១៩ បង្ហាញថា ប្រាក់ចំណេញពីការដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានកើនឡើង ១៧% បើធៀបទៅនឹងដំណាក់កាលដូចគ្នា កាលពីឆ្នាំមុន ដោយមានទំហំជាទឹកប្រាក់ ១៨,៩៨៤ ពាន់លានដុង (ស្មើនឹង៨១៧ លានដុល្លារអាមេរិក)។
ស្របពេលជាមួយគ្នានេះ ប្រាក់ចំណេញបន្ទាប់បន្សំ ពីការសេវាមិនមែនការដឹកនាំបញ្ជូន ដូចជា អីវ៉ាន់ដែលលើសទម្ងន់ ការបម្រើអាហារលើយន្តហោះ សេវាផ្តល់កន្លែងអង្គុយពិសេស ឬសេវាឡើងលើយន្តហោះជាអាទិភាព បានកើនដល់ទឹកប្រាក់ ៥,៤២៩ ពាន់លានដុង (ស្មើនឹង ២៣៣ លានដុល្លារអាមេរិក) ក្នុងរយៈពេលពាក់កណ្តាល ឆ្នាំដំបូង នៃឆ្នាំ២០១៩។ ចំនួននេះ បង្ហាញថា ប្រាក់ចំណេញបន្ទាប់បន្សំ បានកើនដល់ទៅ ៤៣% បើធៀបទៅនឹងដំណាក់កាលដូចគ្នានេះ កាលពីឆ្នាំមុន។
ប្រាក់ចំណេញបន្ទាប់បន្សំ មានចំនួន២៧% នៃប្រាក់ចំណេញសរុបជារួម របស់ Vietjet ដែលមានទំហំទឹកប្រាក់ ២០,១៨១លានដុង (ស្មើនឹង៨៧០ លានដុល្លារអាមេរិក) សម្រាប់ពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០១៩។ នេះមានន័យថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ កំពុងតែស្ថិតលើផ្លូវ នៃការទទួលបានកំណត់អាជីវកម្មល្អប្រសើរ ជាងឆ្នាំមុន។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ ទូទាំងពិភពលោក ក្នុងនាមជាក្រុមហ៊ុន រកបានចំណូលបន្ទាប់បន្សំខ្ពស់ជាងគេបំផុតផងដែ។ បើធៀបទៅនឹងអត្រាចំណូលដឹកជញ្ជូន តាមផ្លូវអាកាសសរុប នៅក្នុងរបាយការណ៍ The 2019 CarTrawler Ancillary Revenue YearBook ដែលប្រមូលផ្តុំរបាយការណ៍ហិរញ្ញវត្ថុ បន្ទាប់ពីសវនកម្មរួច របស់ក្រុមហ៊ុនអាកាសចរណ៍ច្រើនជាង១០០ ទូទាំងពិភពលោក។
សម្រាប់រយៈពេលពេញ១ឆ្នាំ កាលពីឆ្នាំ២០១៨ កន្លងទៅ ២៣.៥% នៃប្រាក់ចំណេញរួមសរុបរបស់ Vietjet បានកើតឡើងពីសេវាបន្ទាប់បន្សំ។
បើយោងទៅតាមគំរូអភិវឌ្ឍប្រកបដោយនិរន្តរភាព របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់តម្លៃទាប ប្រាក់ចំណេញបន្ទាប់បន្សំ គឺជាកត្តាកាត់សេចក្តី ទៅលើភាពជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍មួយ នៅពេលដែលប្រាក់ចំណេញបន្ថែមរបស់ក្រុមហ៊ុននោះ កើនច្រើនជាង ៩០%។
ស្របពេលដែលពួកគេ នៅតែព្យាយាមធ្វើឲ្យប្រាក់ចំណេញបន្ទាប់បន្សំ កាន់តែមានចំនួនច្រើនជាងមុន ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងតែមានគម្រោងផ្តល់សេវាជាច្រើនបន្ថែមទៀតនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ ចាប់ពីឆ្នាំ២០២០ តទៅ។
គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ទាំងអតិថិជន និងក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ក្នុងនោះរាប់បញ្ចូលទាំងការធ្វើឲ្យប្រសើរឡើង ទៅលើគុណភាពសេវាកម្ម និងការបង្កើនប្រាក់ចំណូលបន្ទាប់បន្សំផងដែរ។
Vietjet មានគោលដៅដណ្តើមឲ្យបាន ចំណាត់ថ្នាក់កំពូលទាំង៥ ក្នុងពិភពលោក ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ដែលរកបានប្រាក់ចំណេញបន្ទាប់បន្សំច្រើនជាងគេបំផុត នៅពេលអនាគតឆាប់ៗនេះ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម