អត្ថបទពាណិជ្ជកម្ម
ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈប៉ូវកម្លាំង វើក ត្រូវ៤០លានរៀល
× ដូចពាក្យចាស់ថា «ធ្វើល្អ បានល្អ»។ លោក ម៉ាត់ ព្រហស្បត្តិ៍ ជាកសិករ នៅក្រុងសៀមរាបម្នាក់ទៀតហើយ មានឪពុកទើបចេញពីធ្វើបុណ្យនៅឯវត្ត បានទិញភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ៥កំប៉ុងចែកកូនៗ ហើយបានគាស់ត្រូវរង្វាន់៤០លានរៀល។
លោក ព្រហស្បត្តិ៍ បញ្ជាក់ថា៖ «ពុកខ្ញុំ តែងតែពិសាភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ជាប្រចាំ។ ហើយថ្ងៃឈ្នះរង្វាន់ហ្នឹង គឺពេលគាត់ចេញពីវត្តភ្លាម គាត់ទិញវើក WURKZ ៥កំប៉ុងហុចចែកកូនៗ។ ហើយកំប៉ុងចុងក្រោយគាត់គាស់ពិសាខ្លួនឯង ស្រាប់តែគាត់ឃើញលេខ៤ ក្នុងក្រវិលកំប៉ុង។ ភ្នែកគាត់អត់ច្បាស់ គាត់ក៏រត់ទៅសួរប្រពន្ធខ្ញុំ ឱ្យជួយពិនិត្យមើល ប្រពន្ធខ្ញុំថា ត្រូវ៤០លានហើយ។ ឮហើយ មួយគ្រួសារ នាំគ្នាហ៊ោពេញផ្ទះតែម្តងឡើងផ្អើលអ្នកជិតខាង»។
លោក ព្រហស្បត្តិ៍ បន្តថា៖ «ទឹកប្រាក់ដែលទទួលបាន នឹងប្រគល់ឱ្យឪពុកខ្ញុំទាំងអស់ ព្រោះរង្វាន់នេះកើតចេញពីសទ្ធារបស់គាត់ផ្ទាល់។ ណាមួយគាត់ចាស់ហើយ ចង់យកលុយធ្វើបុណ្យសន្សំកុសល»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com