ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តសៀមរាបឃាត់បុរសម្នាក់ពីបទទទួលបញ្ចាំម៉ូតូខុសច្បាប់ រូបភាពពីនគរបាលជាតិ
× ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ដែលពាក់ព័ន្ធករណីបើកហាងបញ្ចាំម៉ូតូខុសច្បាប់ ដោយគ្មានលិខិតស្នាម។ ការឃាត់ខ្លួន ធ្វើឡើងក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យទីតាំងនោះ ហើយរកឃើញថា មានការទទួលបញ្ជាំម៉ូតូខុសច្បាប់ចំនួន៥៦គ្រឿង ក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ទីតាំងខាងលើនេះក៏ធ្លាប់បានសមត្ថកិច្ចចុះបង្ក្រាបម្តងរួចមកហើយ ប៉ុន្តែនៅតែប្រព្រឹត្តិទៀត។ ទីតាំងនោះ បានបើកទទួលបញ្ចាំម៉ូតូដោយគ្មានច្បាប់អនុញ្ញាត ហើយទទួលយកម៉ូតូដែលគ្មានឯកសារគ្រប់គ្រាន់ អស់រយៈពេលជាយូរមកហើយដែរ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ូតូទាំង៥៦គ្រឿង រួមទាំងម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសួរនាំ និងចាត់វិធានការតាមច្បាប់។ តែយ៉ាងណាអាជ្ញាធររក្សាទុកម៉ូតូ ជាបណ្តោះអាសន្នសិន ហើយរង់ចាំធ្វើការស្រាវជ្រាវ ទើបអាចឲ្យម្ចាស់ម៉ូតូយកម៉ូតូទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com