កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រ​ប៉ះ​សូល​ទី​ឡូ​អង្គរ ជាមួយ​ក្តី​រំពឹង​អាច​បំបែក​កំណត់ត្រា​អ្នកគាំទ្រ​
21, Sep 2019 , 12:19 pm        
រូបភាព
លោក Akihiro Kato លើកគ្រវីទង់ជាតិក្លិបអង្គរថាយហ្គឺរមុខអ្នកគាំទ្រកាលពីពេលកន្លងទៅ
លោក Akihiro Kato លើកគ្រវីទង់ជាតិក្លិបអង្គរថាយហ្គឺរមុខអ្នកគាំទ្រកាលពីពេលកន្លងទៅ
ដោយ:
​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​២៣ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​តទល់​ជាមួយ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នា​សូល​ទី​ឡូ​អង្គរ ខណៈ​អគ្គិសនី​កម្ពុជា និង​កំពង់ចាម​ទទួលភ្ញៀវ​រៀងៗ​ខ្លួន​។​
 
​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ដែល​ទើប​អស់​ឱកាស​ឡើងទៅ​ប្រជែង​ដណ្តើម​ជើងឯក ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តសៀមរាប​ស្វាគមន៍​ក្រុម​សូល​ទី​ឡូ​អង្គរ សម្រាប់​ជំនួប​សប្តាហ៍​ទី​២៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​ម៉ោង​៣:៣០​នាទី​រសៀល​។ ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រលោក Akihiro Kato ជឿជាក់​ការប្រកួត​រវាង​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​ដូចគ្នានេះ នឹង​អាច​សាង​កំណត់ត្រា​ថ្មី​លើ​ចំនួន​អ្នកគាំទ្រ ដោយ​លោក​រំពឹងថា នឹង​អាច​ទាក់ទាញ​អ្នកគាំទ្រ​ចំនួន​៥​ពាន់​នាក់​។ ខណៈ​ការប្រកួត​កន្លងមករ​បស់​អង្គ​រថា​យ​ហ្គឺ​រ​អាច​ទាក់ទាញ​អ្នកគាំទ្រ​បានតែ​ជាង​៤​ពាន់​នាក់​ប៉ុណ្ណោះ​។ 
 
​នា​ការប្រកួត​ជើង​ទី​១ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ​ក្នុង​លទ្ធផល ៣-០​។ បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៤​មាន​៤២​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ស្ថិតនៅ​លេខ​រៀង​ទី​១០​មាន​២៦​ពិន្ទុ​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​សៅរ៍​នេះដែរ អគ្គិសនី​កម្ពុជា​បើកទ្វារ​កីឡដ្ឋាន​ខ្លួន ស្វាគមន៍​ភ្ញៀវ​មកពី​ខេត្តតាកែវ​គីរីវង់​សុខ​សែន​ជ័យ​។ នេះ​ជា​ឱកាស​សម្រាប់​គីរីវង់​សុខ​សែន​ជ័យ​ក្នុងការ​ជម្រះបញ្ជី​ចាស់​ជាមួយ​អគ្គិសនី​កម្ពុជា ដែល​បាន​យកឈ្នះ​ពួកគេ ២-១ នៅ​ជើង​ទី​១​លើ​ទឹកដី​ខ្លួន​។ នៅ​ម៉ោង​ដំណាលគ្នា​នេះដែរ កំពង់ចាម​ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទទួលភ្ញៀវ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​យកឈ្នះ​ពួកគេ ១៤-២ នៅ​ជើង​ទី​១៕ 
 
   

Tag:
 អង្គ​រថា​យ​ហ្គឺ​រ​
  សូល​ទី​ឡូ​អង្គរ​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com