ជាតិ
សង្គមជាតិ
លោក ទៀ សីហា ស្នើឱ្យ​ពលរដ្ឋ​បោស​ដី​និង​សំរាម​មុខផ្ទះ​ឱ្យ​ស្អាត ដើម្បី​ទីក្រុង​ស្អាត​
21, Sep 2019 , 3:30 pm        
រូបភាព
សៀមរាប​៖ បញ្ហា​កកស្ទះ​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​សៀមរាប តែង​កើត​ជារឿយៗ​រាល់ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ ដែល​ធ្វើឱ្យ​ផ្លូវ​មួយចំនួនធំ​ក្នុង​ក្រុង​ទេសចរណ៍​នេះ​លិច​ទឹក​។ ចំណុច​នេះ​អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា មើលឃើញថា​បណ្ដាលមកពី​កំណក​ដី​និង​សំរាម ដែល​កក​នៅតាម​លូ​នានា​ដែល​ធ្វើឱ្យ​ទឹក​ហូរ​មិនទាន់​កម្លាំង​ទឹកភ្លៀង​។​​

 
​ជាថ្មី​ម្ដងទៀត អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានបង្ហាញ​កង្វល់​ផ្ទាល់ខ្លួន​ទៅនឹង​បញ្ហា​នៃ​ការធ្លាក់ចុះ​ចំនួន​ទេសចរ​ក្នុង​ខេត្ត​មួយ​នេះ​។ យ៉ាងណា​លោក​ថា ការធ្លាក់ចុះ​នេះ​សម្រាប់តែ​ខេត្តសៀមរាប​ទេ ជារួម​ទេសចរ​នៅ​កម្ពុជា​បន្ត​មាន​កំណើន​គួរឱ្យកត់សម្គាល់​។ ការធ្លាក់ចុះ​ទេសចរ​នៅ​សៀមរាប បានធ្វើឱ្យ​ប៉ះពាល់​ជីវភាព​អ្នករកស៊ី​មួយចំនួនធំ​។ 
 
​សូម​ស្ដាប់​ការលើកឡើង​របស់លោក ទៀ សីហា ក្នុង​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​និ​ន្ទេ​ស​A និង​និ​ន្ទេ​ស​B នៅ​សាលប្រជុំ​សាលាខេត្ត នា​ថ្ងៃទី​២០ កញ្ញា ឆ្នាំ​២០១៩៖
 
​នៅ​ចំពោះមុខ​សិស្សានុសិស្ស​និ​ទ្ទេស​A និង​សិស្ស​និ​ទ្ទេ​ស​B ប្រមាណ​ជាង​២០០​នាក់ លោក ទៀ សីហា បានឱ្យដឹងថា វិស័យ​សំខាន់ៗ​ក្នុង​ខេត្តសៀមរាប​ក្រៅពី​ទេសចរណ៍ នោះ​គឺ​វិស័យ​សាធារណការ​។ ទាក់ទង​នឹង​វិស័យ​សាធារណការ លោក​អភិបាលខេត្ត​វ័យក្មេង​រូបនេះ​ពន្យល់ថា បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ប្រឹងប្រែង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​នេះ​ឱ្យបាន​ល្អប្រសើរ​សម្រួលកា​រ​ធ្វើ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ លោក ទៀ សីហា ពន្យល់ថា​ការងារ​នេះ​ត្រូវ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ផងដែរ​។ លោក​អភិបាលខេត្ត​អំពាវនាវ​ឱ្យ​ប្រជា​មានការ​បោស​ដី​និង​សំរាម​មុខផ្ទះ​ឱ្យបាន​ស្អាត ហើយ​នេះ​ជា​ស្មារតី​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើឱ្យ​ទីក្រុង​សៀមរាប​មាន​សោភ័ណភាព​ស្អាត​។​
 
​លោក ទៀ សីហា លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«...​អំពាវនាវ​ទទូច​យ៉ាងខ្លី សូម​ប្អូនៗ​មេត្តា​ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត​ក្នុងការ​ផ្សព្វផ្សាយ​ក៏ដូចជា​ដល់​អាណាព្យាបាល​ទាំងអស់​ថា មិនចាំបាច់​ធ្វើ​អ៊ី​ទេ គ្រាន់តែ​នៅខាងមុខ​ផ្ទះ​របស់​ប្អូន មេត្តា​កាយ​ដី សំរាម​ទាំងអស់​ចាក់​ចូលក្នុង​ធុងសំរាម​តែ​ប៉ុណ្ណឹង​ក្នុងការ​ចូលរួម ព្រោះ​ឥឡូវ​ភ្លៀង​នៅតាម​ផ្លូវ​វា​ហូរ​យក​សំរាម​ចាក់​ទៅក្នុង​លូ​ទាំងអស់ ហើយ​ការកកស្ទះ​ផ្លូវ​ទាំងអស់​កំពុង​លិច​ទឹក គឺ​យើង​ឃើញជាក់ស្ដែង​ហើយ យើង​បាន​ចុះ​កាយ​ឃើញតែ​សំរាម​និង​ដី​...»៕
 
 
 

Tag:
 ទៀ សីហា​
  សំរាម​
  ទីក្រុង​ស្អាត​
© រក្សាសិទ្ធិដោយ thmeythmey.com