វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ហេតុអ្វី​បានជា​អ្នក​ញ័រ​ថ្គាម​ពេល​ត្រជាក់​?
21, Sep 2019 , 4:00 pm        
រូបភាព
​ពេល​អាកាសធាតុ​ត្រជាក់​មកដល់ អ្នក​អាច​នឹងមាន​អាកា​រៈ​ញ័រ​ថ្គាម ហើយ​អាកា​រៈ​មួយ​នេះ ទោះបីជា​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​វា​ជា​រឿង​មួយ​ដែល​ពិបាក​គ្រប់គ្រង​ដែរ​។

 
​គេហទំព័រ therabreath.com បាន​ពន្យល់​យ៉ាងខ្លី​ថា អាកា​រៈ​ញ័រ​ថ្គាម​ពេល​ត្រជាក់ គឺជា​សកម្មភាព​មួយ​ដែល​កើតឡើង​នៅពេលដែល​ផ្នែក​មួយ​នៃ​ខួរក្បាល​ហៅថា hypothamalus បញ្ជា​ឲ្យ​កន្ត្រាក់​សាច់ដុំ​លឿន និង​រហ័ស​។ 
 
​មូលហេតុ​គឺ​ដោយសារ ខ្លួនប្រាណ​របស់​មនុស្ស​ទាមទារ​ឲ្យ​មាន​សីតុណ្ហភាព​មួយ​លើស ៣៧​អង្សារ​សេ​នោះបានទេ​។ នៅពេលដែល​អាកាសធាតុ​នៅ​ជុំវិញ​ត្រជាក់​ខ្លាំង ខ្លួនប្រាណ​មនុស្ស​ខំប្រឹងប្រែង​ផលិត​កម្តៅ ដើម្បី​ទប់ទល់​ភាព​ត្រជាក់​ទាំងនោះ​។​
 
 ប៉ុន្តែ បើ​សីតុណ្ហភាព​ត្រជាក់​នៅតែ​បន្ត​មាន​ឥទ្ធិពល​លើ​ខ្លួនប្រាណ នោះ​ថ្គាម​នឹង​ញ័រ​កន្ត្រាក់​ក្នុង​គោលបំណង​ផលិត​ថាមពល​កម្តៅ​បន្ថែម​។ នៅពេលដែល​សាច់ដុំ​កកិត​គ្នា នោះ​កម្តៅ​ខ្លះៗ​នឹងត្រូវ​បាន​ផលិត​ដើម្បី​ទប់ទល់​ជាមួយនឹង​ភាព​ត្រជាក់​។ លំនាំ​មួយ​នេះ​ដូចគ្នា​ដែរ​នៅពេលដែល​អ្នក​ព្រឺ​សម្បុរ​នៅពេល​ធ្លាក់​ខ្យល់​៕

Tag:
 ​ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com