ពីនេះ ពីនោះ
សង្គមជាតិ
ចង្វាក់​ផលិតកម្ម​កសិកម្ម និង​ជំនន់​តាម​ដង​ទន្លេមេគង្គ​
21, Sep 2019 , 5:30 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​នៃ​ជំនន់​ទន្លេមេគង្គ​ក្នុងភូមិ​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។  រូបភាព​៖ ឈុត ឈា​ណា​
​រូបភាព​ពីលើ​អាកាស​នៃ​ជំនន់​ទន្លេមេគង្គ​ក្នុងភូមិ​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ រូបភាព​៖ ឈុត ឈា​ណា​
ដោយ:
​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេមេគង្គ ភាគច្រើន​ប្រក​បរបរ​ធ្វើ​ចំការ​។ ជំនន់​ទន្លេមេគង្គ ហាក់​បាន​ក្លាយជា​ទម្លាប់​ប្រចាំឆ្នាំ របស់​ពួកគេ​ជា​យូរណាស់​មកហើយ​។ វា​បានផ្តល់​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​ដល់​ពួកគេ​។ ប៉ុន្តែ ទោះយ៉ាងណា ពួកគេ​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ទទួល និង​សម្រប​ខ្លួន​តាម​បាន​យ៉ាង​ល្អ​។ ផ្លូវ​គមនាគមន៍​ក្នុងភូមិ​ត្រូវបាន​កាត់ផ្តាច់​មិនអាច​ធ្វើចរាចរ​បាន​ដោយ​យាន្ត​ផ្សេងៗ​។ ពួកគេ​ត្រូវ​ប្រើប្រាស់​ទូក​ជា​ជំនួស​វិញ ដើម្បី​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ផលដំណាំ​រយៈពេល​ខ្លី​ស្ទើរ​ជុំវិញ​ផ្ទះ​ទាំងអស់​ត្រូវបាន​បំផ្លាញ​។ ពួកគេ​មាន​ផលវិបាក​ក្នុង​ការរក​ស្មៅ និង​ទីទួល​សុវត្ថិភាព​សម្រាប់​សត្វពាហនៈ គោ ក្របី ជ្រូក មាន់ ទា​។​ល​។ ប៉ុន្តែ ជំនួស​មកវិញ ទឹកជំនន់​ទន្លេមេគង្គ បានផ្តល់​ផលប្រយោជន៍​ដល់​ពួកគេ​ច្រើន​ជា​ផលវិបាក​ទាំងនោះ នៅពេល​ទឹកបាន​ស្រក​អស់​។




© រក្សាសិទ្ធិដោយ thmeythmey.com