ជាតិ
បុណ្យភ្ជុំបិណ្ឌ
សង្គមជាតិ
រដូវភ្ជុំបិណ្ឌ៖ ព្រះរស់ រង់ចាំផ្លូវ…!
×
ភ្នំពេញ៖ នៅរដូវបុណ្យភ្ជុំបិណ្ឌ មិនមែនតែអ្នកចែកឋានទៅទេ ដែលរង់ចាំផ្លូវកូនចៅ សាច់ញាតិនោះ សូម្បីតែឪពុកម្តាយ យាយតា បងប្អូនជិតឆ្ងាយដែលនៅមានជីវិត ក៏ទន្ទឹងរង់ចាំផ្លូវសាច់ញ្ញាតិបងប្អូនទៅវិញទៅមកដូចគ្នាដែរ។ ជាពិសេស ឪពុកម្តាយ និងកូនបង្កើតតែម្តង។ ប្រសិនបើឃើញតែកូនគេមកលេងផ្ទះ ហើយអត់ឃើញកូនខ្លួនឯងទេ ពេលនោះ ពួកគាត់ពិតជាពិបាកចិត្ត និងតូចចិត្តយ៉ាងខ្លាំង។
សម្រាប់់ពួកគាត់ លុយកាក់មិនសំខាន់ឡើយ អ្វីដែលសំខាន់ គឺវត្តមានកូនចៅនៅចំពោះមុខពួកគាត់។ តើកូនចៅយល់អារម្មណ៍អ្នកមានគុណមួយនេះឬទេ? ចូរកុំធ្វើអ្នកមានគុណខកចិត្ត បើលក្ខខណ្ឌជីវិតរបស់លោកអ្នកអនុញ្ញាត៕
© រក្សាសិទ្ធិដោយ thmeythmey.com