ជាតិ
បាក់ឌុប
សង្គមជាតិ
សិស្សនិទ្ទេស A នៅសៀមរាបភាគច្រើនជាកូនកសិករ front វិទ្យាល័យ១០ មករា មានសិស្សជាប់និទ្ទេស A ចំនួន១០នាក់
× សៀមរាប៖ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បិទប្រកាសហើយកាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញា ដែលក្នុងនោះបេក្ខជនប្រឡងជាប់មានចំនួន ៧៩,០៥២នាក់ ស្មើនឹង ៦៨.៦២ភាគរយ។ ជាមួយគ្នានោះ មានបេក្ខជនជាប់និទ្ទេស A ចំនួន ៤៤៣នាក់ ក្នុងនោះខេត្តសៀមរាបមានចំនួន៣៨នាក់។ តាមតារាងបេក្ខជននិទ្ទេស A ទាំង៣៨នាក់នៅខេត្តសៀមរាប ភាគច្រើនពួកគេជាកូនកសិករ។
នៅសម័យប្រឡងបាក់ឌុប ២០១៩ នេះ ខេត្តសៀមរាបមានកំណើនសិស្សនិទ្ទេសA ១៧នាក់ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ២១នាក់។ ដូចរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្តនេះបានត្រៀមម៉ូតូម្នាក់មួយគ្រឿងសម្រាប់ជាការលើកទឹកចិត្តបេក្ខជននិទ្ទេស A ដែលកម្មវិធីគ្រោងរៀបចំនៅថ្ងៃទី២០ កញ្ញា។
ងាកមកចាប់អារម្មណ៍នឹងបេក្ខជននិទ្ទេស A នៅឆ្នាំនេះ បើយោងតាមបញ្ជីរាយនាមបេក្ខជនទទួលបាននិទ្ទេស A របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ក្នុងចំណោមបេក្ខជនទាំង៣៨នាក់ មានស្រី ១៥នាក់ និងមានទាំងសិស្សសាលារដ្ឋនិងឯកជន។ ក្នុងចំណោមនោះទៀតសោត បេក្ខជនភាគច្រើនជាកូនកសិករដែលសរុបចំនួន១៤នាក់ ក្រៅពីនោះមានអាណាព្យាបាលជាមន្ត្រីរាជការ គ្រូពេទ្យ អាជីវករ និងអ្នកបើកបរ។ល៕
Tag:
បាក់ឌុប
សិស្សនិន្ទេស A
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com