ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
រដ្ឋចំណាយថវិកាជាង២០០លានរៀល លើកទឹកចិត្តម្ចាស់ជ័យលាភី៣ប្រភេទកីឡា
22, Sep 2019 ,
2:18 pm
រូបភាព
×
ដោយ:
រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាង២០០លានរៀល ដើម្បីលើកទឹកចិត្តដល់កីឡាករ គ្រូបង្វឹក លើ៣ប្រភេទកីឡា ដែលដណ្តើមបានមេដាយក្នុងការប្រកួតកម្រតិពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍។ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើជាអធិបតីភាពក្នុងការប្រគល់ថវិកានេះ បានបញ្ជាក់ថា មានតែកម្ពុជាទេដែលផ្តល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីច្រើនជាងគេក្នុងតំបន់អាស៊ាន។
ថវិការដ្ឋចំនួន២០៩,៦០០,០០០រៀល(ប្រហាក់ប្រហែល៥២,៤០០ដុល្លារ)ត្រូវបានក្រសួងអប់រំយុវជននិងកីឡាយកទៅប្រគល់ជូនដល់ម្ចាស់ជ័យលាភីលើប្រភេទកីឡាកាយវប្បកម្ម រាំ និងចំបាប់ ដែលដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធកន្លងទៅ។ ការប្រគល់ថវិកាលើកទឹកចិត្តនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ។
ថវិកាចំនួន៤០លានរៀលត្រូវបានចំណាយលើមេដាយមាសពិភពលោករបស់កីឡាករ សំបូរ សុភណ្ឌ ដែលដណ្តើមក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកនៅប្រទេសថៃ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨។ ក្នុងនោះ សំបូរ សុភណ្ឌ ទទួលបាន២០លានរៀល ខណៈលោក ស៊ឹម សុកមង្គលរស្មី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដែលឈរជាគ្រូបង្វឹកទទួលបាន២០លានរៀលស្មើគ្នា។
មេដាយមាសរបស់កីឡាករ សំបូរ សុភណ្ឌ បានបង្កើតឲ្យមានការចោទប្រកាន់គ្នារវាងម្ចាស់ជ័យលាភី និងក្រសួងអប់រំ ហើយមានមន្ត្រីសហព័ន្ធនិងកីឡាករមួយចំនួនប្រកាសលាឈប់។ សុភណ្ឌ បានចោទប្រកាន់ក្រសួងអប់រំថា បានកិបកេងថវិកាខ្លួនចំនួន១០០លានរៀល ព្រោះរូបគេយល់ថា មេដាយមាសខ្លួនត្រូវទទួលបាន១២០លានរៀល ដូចដែលបងប្រុសខ្លួន ធ្លាប់ទទួលកន្លងមក។ ភ្លាមៗនោះលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានចេញមុខច្រានចោលចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ក្រសួងមិនកិបកេងថវិការបស់កីឡាកររូបនេះទេ។
ក្រោយរឿងដ៏ចម្រូងចម្រាសនេះ កីឡាករជម្រើសជាតិមួយចំនួនរួមមានកីឡាករ សំបូរ នន់, សំបូរ ណាន និង ណុំ សុបិន្ត ជាដើមបានប្រកាសលាឈប់ពីអាជីពជាកីឡាករ។ ជាមួយគ្នានោះលោក តឹក ប៊ុនវី ក៏បានលាលែងពីតំណែងជាអគ្គលេខាធិការសហព័ន្ធផងដែរ។ ក្រោយលាលែងពីតំណែងលោក តឹក ប៊ុនវី បានទម្លាយរឿងផ្ទៃក្នុងសហព័ន្ធ ដោយចោទប្រកាន់លោក ស៊ឹម សុកមង្គលរស្មី ប្រធានសហព័ន្ធថា ជាបុគ្គលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រើប្រាស់កីឡាករធ្វើជាមុខជំនួញ។
ក្នុងឱកាសប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភី លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំបានអះអាងជាថ្មីនៅចំពោះមុខកីឡាករម្ចាស់ជ័យលាភី គ្រូបង្វឹក និងថ្នាក់ដឹកនាំថា ក្រសួងអប់រំមិនដែលកិបកេងថវិកាលើកទឹកចិត្តរបស់ម្ចាស់ជ័យលាភីនោះទេ។ ទោះមិនសំដៅលើបុគ្គលណាម្នាក់ តែការលើកឡើងបែបនេះ លោកទំនងចង់សំដៅលើកីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ដែលបានចោទប្រកាន់ក្រសួងកាលពីពេលកន្លងទៅ។ លោកបានបន្ថែមថា ក្រសួងអប់រំគ្រាន់តែជាអ្នកកាន់ឯកសារប៉ុណ្ណោះ មិនមែនជាអ្នកកាន់លុយនោះទេ ដោយលោកប្រៀបធៀបក្រសួងអប់រំទៅទូដែក ដែលគ្មានលុយ។
ចំណែកកីឡាចំបាប់ដែលដណ្តើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធ៨ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីនទទួលបានថវិកាលើកទឹកចិត្តសរុបចំនួន១៣៦,៦០០,០០០រៀល ក្នុងនោះមេដាយមាសទទួលបាន៩លានរៀល, មេដាយប្រាក់៨លានរៀល និងសំរឹទ្ធ៧លានរៀល។ កីឡារាំ ក្រោយដណ្តើមមេដាយសំរឹទ្ធ១លើវិញ្ញាសារាំជាគូក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសចិនកាលពីឆ្នាំ២០១៨ ទទួលបានថវិកាលើកទឹកចិត្តចំនួន៣៣លានរៀល ដោយកីឡាករនិងគ្រូបង្វឹកម្នាក់ៗទទួលបាន១១លានរៀល។
លោក ស សុខា បានបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ានមានតែកម្ពុជានោះទេ ដែលផ្តល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីច្រើនជាងគេ។ ជាមួយគ្នានោះ លោកបានជំរុញឲ្យកីឡាករម្ចាស់ជ័យលាភី និងមិនជ័យលាភីទាំងអស់ត្រូវបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីត្រៀមការប្រជែងដណ្តើមជើងឯកក្នុងព្រឹត្តិការណ៍អន្តរជាតិលើកក្រោយៗទៀត ពិសេសដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ស សុខា
ចំបាប់
កាយវប្បកម្ម
រាំ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
11 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម