ជាតិ
សង្គមជាតិ
ទូតអាមេរិកថ្មី សរសើរក្រុងភ្នំពេញថា «ទីក្រុងគជ់» រូបពីTwitter ទូតអាមេរិក៖ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក W.Patrick Murphy ឈរស្លៀកខោខ្លី និងអាវដៃខ្លី
× មកដល់កម្ពុជាទើបតែបាន៥ថ្ងៃប៉ណ្ណោះ ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជាលោក W.Patrick Murphy បានសរសើររាជធានីភ្នំពេញថា «ជាទីក្រុងគជ់នៃអាស៊ី»។ ការលើកសរសើរនេះ ធ្វើឡើងក្រោយលោកបានធ្វើដំណើរទស្សនាតាមតំបន់នានាក្នុងក្រុងភ្នំពេញ និងធ្វើលំហាត់ប្រាណតាមមាត់ទន្លេមុខព្រះបរមរាជរាំង នាថ្ងៃអាទិត្យនេះ។
លោក Murphy បានសរសេរលើ Twitter របស់ខ្លួនថា លោកពិតជាទទួលបានអារម្មណ៍ពិសេស និងអស្ចារ្យ ក្រោយបានដើរទស្សនាជុំវិញទីក្រុងភ្នំពេញនារសៀលថ្ងៃអាទិត្យនេះ។ តាមរយៈឃ្លាភ្ជាប់នោះ ទូតអាមេរិករូបនេះ បានបញ្ជាក់ថា៖ «គជ់នៃអាស៊ី» ដែលកំពុងរំលេចខ្លួននៅលើដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់»។
លោក Murphy បានមកដល់ប្រទេសកម្ពុជា ដើម្បីកាន់ការងារទូត កាលពីថ្ងៃទី១៨ កញ្ញាកន្លងមក។ រយៈពេលប៉ុន្មានថ្ងៃនេះ លោក បានចូលរួមពិធីកាន់បិណ្ឌជាមួយប្រជាពលរដ្ឋ រួមទាំងការធ្វើលំហាត់ប្រាណតាមផ្លូវសាធារណៈ ដើម្បីសង្កេតមើលពីទំនៀមទម្លាប់ និងការរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
មុនដល់កម្ពុជាលោកទូតអាមេរិកថ្មីរូបនេះ ក៏បានសរសេរលើបណ្តាញ Twitter ថា៖«ខ្ញុំ នឹងពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជា»។
© រក្សាសិទ្ធិដោយ thmeythmey.com