កំណាព្យ
ជាតិ
សម្រស់​ព្រៃវែង​!
23, Sep 2019 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​បទ បថ្យាវត្ត​

-​រឿង​ទុំ​ភក្តី​កើត​ដី​បាភ្នំ​ ​ជួប​ស្នេហ៍​ត្បូងឃ្មុំ​មាន​ដល់​សព្វថ្ងៃ​
​ចង់​ប្តូរ​សង្គម​ទុំ​សុខចិត្ត​ក្ស័យ​ ​រាជសារ​ក្នុង​ដៃ​ទុំ​ស៊ូ​លាក់ទុក​។​
 
-​ទុំ​ទាវ​ស្មោះ​ស្នេហ៍​មិន​កែ​ទំនុក​ ​ត្រូវ​ចងក្រង​ទុក​សិក្សា​សព្វថ្ងៃ 
​ពេលនេះ​សូម​លើក​បាភ្នំ​សម័យ​ ​ព្រៃវែង​ក្រោម​ដៃ​ស្រុក​អភិវឌ្ឍន៍​។​
 
-​ចុង​ប៉ម​អម​សួន​មួន​មានមុខមាត់​ ​ផ្លូវ​ភ្លឹង​លែង​ភ្លាត់​ក្រុង​ស្រស់​ឆើតឆាយ​
​មេសាង​ពាម​ជរ​ពាមរ​ក៏​សប្បាយ​ ​ពារាំង​ល្បី​ឆ្ងាយ​សម្បូរ​ស្រែប្រាំង​។​
 
-​កំពង់លាវ​ល្បី​ដី​ត្រូវប៉ាន់​ខ្លាំង​ ​ហាង​តូចធំ​តាំង​ផ្តុំ​នៅ​អ្នក​លឿង​
​កំពង់ត្របែក​ស្វាយ​អ​ន្ទ​រ​សឿង​ ​អ្នកស្រុក​ផ្ទះក្បឿង​ភ្លើង​មាន​គ្រប់គ្នា​។​
 
-​ល្បី​មាន​សាកល​ដល់​កំចាយមារ​ ​បណ្តុះ​វិជ្ជា​ផ្នែក​កសិកម្ម​
​និស្សិត​រាប់ពាន់​ចប់​ចេញ​រាល់​ឆ្នាំ​ ​រុក្ខា​ផ្សំ​ផ្សាំ​ថ្នាំ​សត្វ​តូចធំ​។​
 
-​ស៊ីធរ​កណ្តាល​អភិបាល​ល្អ​ ​ប្រជា​អបអរ​សេវា​តាម​ឃុំ​
​ពោធិ៍​រៀង​រីករាយរ​ស់បាន​សមរ​ម្យ​ ​បុណ្យ​ការជួបជុំ​ជប់លៀង​មិន​ស្ងាត់​។​
 
-​ព្រៃវែង​លែង​ខ្វល់​ដល់​គ្រោះវិបត្តិ​ ​រឿង​អត្តខាត់​ត្រូវ​ចាត់​ដោះស្រាយ​
​អាជ្ញាធរ​ខ្លាំង​ញ៉ាំង​រាស្ត្រ​សប្បាយ​ ​ស្មេរ​បរិយាយ​តាម​របាយការណ៍​៕​

 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com