ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រឹង​សន្លាក់​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
21, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រឹង​សន្លាក់​ពិបាក​បត់​ចុះឡើង​មែន​ទេ​?



​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​រឹង​សន្លាក់ ៖

១. ស្អំ​ទឹកកក​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​រុំ​ទឹកកក​មួយកញ្ចប់​ក្នុង​កន្សែង ឬ​ក្រណាត់​ស្អាត​រួច​ស្អំ​លើ​សន្លាក់​ដែល​រឹង​និង​ឈឺ​សម្រាប់​រយៈពេល ២០ នាទី​ជាការ​ស្រេច​។ អនុវត្ត​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​។​

២. ទទួលទាន​តែ​ខ្ញី ឬ​តែ​រមៀត​
​ខ្ញី​និង​រមៀត​សុទ្ធ​តែមាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​បំបាត់​ការ​ហើម ឈឺចាប់ និង​ឡើង​រឹង​នៃ​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ខ្ញី ឬ​តែ​រមៀត ឬ​បន្ថែម​ខ្ញី​ស្រស់​និង​ម្សៅ​រមៀត​ក្នុង​អាហារ​ប្រចាំថ្ងៃ​។​

៣. ធ្វើ​សកម្មភាព​រាងកាយ​
​សន្លាក់​ក៏​ងាយ​នឹង​ឡើង​រឹង​ហើយ​ឈឺចាប់​ដែរ ប្រសិនបើ​អ្នកចំណាយ​ពេល​ច្រើនពេក​អង្គុយ ឬ​គេង​មិន​ក្រោក​ធ្វើ​ចលនា​សោះ​។​

៤. សម្រក​ទម្ងន់​

​ភាពធាត់​ជ្រុល​ដាក់​សម្ពាធ​ធ្ងន់​លើ​សន្លាក់​ដែល​អាច​បណ្ដាលឱ្យ​ពិបាកធ្វើ​ចលនា​និង​ឈឺចាប់​។ ដូច្នេះហើយ​ទើប​ការរក្សាបាន​នូវ​ទម្ងន់​មួយ​ដែល​ត្រឹមត្រូវ គឺ​ប្រសើរ​បំផុត​ដើម្បី​ចៀសផុត​បញ្ហា​សន្លាក់​។

៥. ប្រេង​អូ​លីវ​
​ក្រៅពី​លាប​ម៉ាស្សា​ត្រង់​សន្លាក់​ហើយ​នោះ អ្នក​ក៏​អាច​បន្ថែម​ប្រេង​អូ​លីវ​ក្នុង​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ចៀសផុត​បញ្ហា​រឹង​សន្លាក់​ផងដែរ​។​

៦. ទទួលទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
​អាហារ​ប្រភេទ​នេះ​ប្រសើរ​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​សន្លាក់​ឡើង​រឹង ហើម និង​ឈឺចាប់​។ ហើយ​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​ផ្លែ​បឺ​រ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com